ព័ត៌មាន
សម្តេចធិបតី៖ រយៈពេល១៩ខែរាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវធានការនៃការកែទម្រង់ និងឆ្លើយតបជាបន្តបន្ទាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលជាង១៩ខែកន្លងមកនេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញ និងអនុវត្តកម្មវិធីយន្តការ កែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់ ខណៈគោលនយោបាយទាំងនោះ គឺទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។
ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក«សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពីយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលនៃរដ្ឋសភាបានដាក់ ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ដែលមានការគិតគួរ ជាលក្ខណៈយុទ្ធសាស្រ្ត ដោយឈរលើគោលការណ៍ចំនួន២សំខាន់ដូចជា៖ ទី១គឺបន្តថែរក្សានូវសន្តិភាព ដែលជាកត្តាសត្យានុម័តក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ និងទី២ គឺបន្តកសាង និងពង្រឹង មូលដ្ឋានគ្រឹះសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុះវិស័យកម្ពុជាឆ្នាំ ២០២៥នោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្នុងគោលដៅជំរុញពិពិធ កម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឲ្យអនុវត្តន៍ នូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នូវក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥-២០២៨ ដែលផ្តោតលើសរសរ ស្តម្ភ៣សំខាន់ៗដូចជាៈ គឺទី១កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមុខ និងទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ។ ទី២កម្មវិធីលើកកម្ពស់ ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធនដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈ ជារចនាសម្ព័ន្ធស្មុគ្រស្មាញអន្តរវិស័យ។ និងទី៣កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេស អភិវឌ្ឍន៍តិចតួចដើម្បីធានា និងការចាកចេញដោយរលូនជាដើមនោះ៕អត្ថបទ៖ បាន ចក់






-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត