ព័ត៌មាន
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤៤
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៤ ស្តីពី «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងាឆ្នាំ២០២៥ និងឆ្នាំបន្ត» នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល អង្គភាពសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈវិជ្ជាជីវៈសុខាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាព ជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ រួមមាន៖ ១). ការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការថែទាំព្យាបាល និងអន្តរាគមន៍សុខភាពសាធារណៈ ២). ការកែលម្អ គុណភាពសេវាជាប្រចាំ ការរៀបចំ និងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល ៣).ការពង្រឹង កិច្ចការនិយ័តកម្មសេវាសុខាភិបាល និងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺឆ្លងដែលលេចឡើង ៤).ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ៥).ការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម ៦).ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល ជាដើម។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានលើកឡើងទៀតថា យើងមានវឌ្ឍនភាពនៃការគ្របដណ្តប់សេវាសារវ័ន្តដូចជា៖ សន្ទុះកើន ឡើងនៃការទទួលបានសេវាបង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺសុខភាពផ្លូវចិត្ត ព្រមទាំងសេវាសុខភាពសារវ័ន្តដទៃទៀតដូចជា៖ សុខភាពបន្តពូជ មាតា ទារក កុមារ និងវឌ្ឍនភាពនៃការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ ដូចជា៖ មេរោគអេដស៍ ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺឆ្លងរាតត្បាតដែលជាបញ្ហាសុខភាព សាធារណៈ ដូចជា៖ ជំងឺអុតស្វា និងជំងឺផ្តាសាយបក្សី ជាដើម។ ជាងនេះទៅទៀត ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ក៏ត្រូវបានកែលម្អឱ្យប្រសើរ ឡើងគួរឱ្យកត់សម្គាល់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងប្រទេស។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត ពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលទទួលបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៤ ស្តីពីសមិទ្ធផលវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និង ឆ្នាំបន្ត ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គភាពសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈវិជ្ជាជីវៈ សុខាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត បានជួបជុំពិភាក្សា ពិនិត្យ និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទិសដៅរួម គឺការបន្តជំរុញវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅ នៃការគ្របដណ្តប់សុខភាពសកលនៅកម្ពុជា ឆ្នាំ២០៣៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើន រយៈពេលវែង និងជីវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាអាទិភាពមួយ នៃការអភិវឌ្ឍមូលធនមនុស្ស ដោយត្រូវបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លង ការបន្តលើកកម្ពស់ សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។ ជាក់ស្តែងរាជរដ្ឋាភិបាលបាន៖ ១).បន្តការវិនិយោគធនធានលើការកែលម្អហេដ្ឋារចនាសម័្ពន្ធសុខាភិបាល ២).ការផ្គត់ផ្គង់ឱសថជាពិសេស ៣).ការផ្តល់ថវិកាបន្ថែមសម្រាប់ឱសថជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម ៤). ការផ្គត់ផ្គង់បរិក្ខារពេទ្យ ៥). ការផ្តល់មធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ៦).ការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ ៧).ការជ្រើសរើសគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសសម្រាប់បម្រើការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ៨).ការបង្កើនកញ្ចប់ថវិកាឆ្នាំ២០២៥ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និង៩).ការបង្កើនការចំណាយលើប្រព័ន្ធគាំពារសុខភាពសង្គម ដូចជា៖ បាន ពង្រីកការគ្របដណ្តប់ នៃមូលនិធិសមធម៌សុខាភិបាល ទៅលើគ្រួសារងាយរងគ្រោះ កាលពីចុងឆ្នាំ២០២៣ ដែលជាការវិនិយោគលើការកែលម្អសុខភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងប្រជាជនជាគោលដៅដទៃទៀត។ ជារួមលទ្ធផលជាវិជ្ជមាននៃការវិនិយោគលើការងារសុខភាព និងប្រព័ន្ធសុខាភិបាល ពិតជាបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពទាំងឡាយនៃ វិស័យសុខាភិបាលឆ្នាំ២០២៤ ដូចបានរៀបរាប់ខាងដើមពិតមែន៕
អត្ថបទ៖រដ្ឋា

-
ព័ត៌មាន6 days ago
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ
-
ព័ត៌មាន1 week ago
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា
-
ព័ត៌មាន3 days ago
អ្នកគាំទ្រ លោក Zelenskiy ប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ ដើម្បីគាំទ្រលោក ក្រោយជំនួបដ៏តានតឹងជាមួយលោកTrump
-
ព័ត៌មាន1 week ago
សម្ដេចធិបតី ចាត់ទុកនិស្សិតដែលខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយជាមោទនភាពចំពោះជាតិ
-
ព័ត៌មាន6 days ago
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខ
-
ព័ត៌មាន1 week ago
អគ្គមេបញ្ជាការកងទ័ពកកម្ពុជាជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក
-
ព័ត៌មាន1 week ago
អតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី២