ព័ត៌មាន
ឧត្តមសេនីយ៍ឯក កឹង ឃន អញ្ជើញបើកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ទិសភូមិភាគ១ និងភូមិភាគ២
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្នុងទិសភូមិភាគទី១ និងទី២ នៅទីបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២ ដោយមានការចូលរួមពី ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, អនុប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, តំណាងប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនទិសទី១និងទី២, មេបញ្ជាការរងប្រចាំការអចិន្ត្រៃយ៍ និងមេបញ្ជាការរងទិសភូមិភាគទី ១ និងទី២, ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ស្នងការរងទទួលការងារព្រំដែនទិសទី១ និងទី២ទាំងអស់, មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកក្នុងទិសទី១ និងទី២, មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទទួលសេនាធិការ, នាយផ្នែកសេនាធិការ និងនាយផ្នែកបុគ្គលិកសរុប៨០រូប។
បន្ទាប់ពីការលើកឡើងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ របស់លោកមេបញ្ជាការវរតាមបន្ទាត់ព្រំដែនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានឯកភាព និងទទួលយកនូវសំណូមពរ ដើម្បីរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម ក៏សូមឲ្យប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន យកចិត្តទុកដាក់ និងចង្អុលទៅនាយកដ្ឋានជំនាញធ្វើបច្ចប្បន្នភាពទៅលើខ្សែបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
ឯកឧត្តមអគ្គស្នងការរង ក៏បានកោតសរសើរលោកស្នងការខេត្តជាប់ព្រំដែនទិសទី១និងទី២ ហើយក៏សូមឲ្យយកចិត្តទុកដាក់ និងពង្រឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិដល់មន្រ្តីក្រោមឱវាទជាប្រចាំ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុស្សាសន៍ចំនួន៧ចំណុច រួមមាន ៖
១-ការគោរពវិន័យ ត្រូវយកវិន័យរបស់នគរបាលជាតិជាគោល
២-ការងារជំនាញផ្នែកសេនាធិការត្រូវរៀបចំផែនការជូនថ្នាក់ដឹកនាំ
៣-កិច្ចប្រតិបត្តការត្រូវខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន
៤-កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងដែនដីពាក់ព័ន្ធ ពិសេសជាមួយភាគីវៀតណាម
៥-ត្រូវយកចិត្តទុកដាក់ការពារក្រុមបច្ចេកទេសបោះបង្គោលព្រំដែន
៦-ចូលរួមការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
៧-សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕

-
ព័ត៌មាន1 week ago
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការជាក់ស្តែងនូវកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ
-
ព័ត៌មាន1 week ago
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា
-
ព័ត៌មាន5 days ago
អ្នកគាំទ្រ លោក Zelenskiy ប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ ដើម្បីគាំទ្រលោក ក្រោយជំនួបដ៏តានតឹងជាមួយលោកTrump
-
ព័ត៌មាន1 week ago
កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាពង្រឹង ពង្រីកកិច្ចសហប្រតិបតិ្តលើវិស័យវប្បធម៌ឲ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី ចាត់ទុកនិស្សិតដែលខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយជាមោទនភាពចំពោះជាតិ
-
ព័ត៌មាន1 week ago
អគ្គមេបញ្ជាការកងទ័ពកកម្ពុជាជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក
-
ព័ត៌មាន1 week ago
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី២