ព័ត៌មាន
លោក Trump អបអរ “ការយកមកវិញ” នៃព្រែកជីកប៉ាណាម៉ា ប៉ុន្តែរងការរិះគន់យ៉ាងរហ័ស
ប្រធានាធិបតីអាមេរិក លោក Donald Trump បានអបអរសាទរ “ការទាមទារយកមកវិញ” នៃព្រែកជីកប៉ាណាម៉ា ជុំវិញកិច្ចព្រមព្រៀងដែលដឹកនាំដោយក្រុមហ៊ុនអាមេរិក BlackRock ក្នុងការទិញភាគហ៊ុន ៩០% នៃអាជីវកម្មកំពង់ផែតម្លៃ ២២,៨ពាន់លានដុល្លារ ពីក្រុមហ៊ុនហុងកុង CK Hutchison រួមទាំងទ្រព្យសម្បត្តិដែលខ្លួនកាន់កាប់តាមព្រែកជីកដ៏សំខាន់នេះ ប៉ុន្តែមេដឹកនាំប៉ាណាម៉ា បានរិះគន់យ៉ាងរហ័សថានោះជារឿង “កុហក”។

កិច្ចព្រមព្រៀងនេះនឹងឱ្យសម្ព័ន្ធក្រុមហ៊ុនអាមេរិកជាអ្នកគ្រប់គ្រងកំពង់ផែព្រែកជីកប៉ាណាម៉ាសំខាន់ៗ ស្របពេលសេតវិមានអំពាវនាវឱ្យដកចេញនូវអ្វីដែលខ្លួនចោទថាជាកម្មសិទ្ធិរបស់ចិន។ ប៉ុន្តែជំហាននេះក៏ប្រថុយនឹងការបង្កើនភាពតានតឹងកាន់តែជ្រៅឡើងរវាងអាមេរិក និងប៉ាណាម៉ា ដែលបានប៉ះទង្គិចសម្ដីគ្នាយ៉ាងខ្លាំងរួចទៅហើយ ជុំវិញការអះអាងរបស់លោក Trump អំពីព្រែកជីកនេះ។

លោក Trump បានប្រាប់សភាអាមេរិកកាលពីយប់ថ្ងៃអង្គារ (០៤ មីនា) ថា “រដ្ឋបាលលោកនឹងទាមទារយកព្រែកជីកប៉ាណាម៉ាមកវិញ ហើយបានចាប់ផ្តើមធ្វើរឿងនេះរួចទៅហើយ”។

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានឆ្លើយតបនៅថ្ងៃពុធ (០៥ មីនា) ថា លោក Trump “បានកុហកម្តងទៀតហើយ” ដោយបញ្ជាក់ថា “ព្រែកជីកប៉ាណាម៉ា មិនស្ថិតក្នុងដំណើរការទាមទារមកវិញអ្វីនោះទេ ហើយព្រែកជីកនេះនឹងបន្តជាកម្មសិទ្ធិរបស់ប្រជាជនប៉ាណាម៉ា”៕
-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន