ព័ត៌មាន
ឯកឧត្តមបណ្ឌិតកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាលស្នើដល់ស្រ្តី បន្តអនុវត្តការងារប្រចាំថ្ងៃដោយការទទួលខុសត្រូវទាំងនៅក្នុងស្ថាប័នរដ្ឋនិងគ្រួសារ
ស្វាយរៀង÷ ឯកឧត្តមកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ស្ត្រីគឺជាឆ្អឹងខ្នងបង្អែករបស់បុរសផង និងជាបង្អែកសេដ្ឋកិច្ចគ្រួសារផង ដោយមិនអាចកាត់ផ្តាច់បាន នៅក្នុងសង្គមជាតិ ដើម្បីឲ្យការងារទាំងអស់សម្រេចបានជោគជ័យ ទាមទាឲ្យស្ត្រីត្រូវលះបង់ខ្ពស់ ដោយមានការជំរុញលើកទឹកចិត្តបន្ថែមពីថ្នាក់ដឹកនាំនៅតាមស្ថាប័នពាក់ព័ន្ធផងដែរ។
ការថ្លែងនិងមានប្រសាសន៍ របស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយនារីនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងឪកាសស្រី្តមកជួបជុំប្រារព្វអបអរសាទរខួបលើកទី១១៤ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០២៥ក្រោមប្រធានបទ( សិទ្ធ សមភាពនិងភាពអង្គអាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប) ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីអស់លោក លោកស្រីថ្នាក់ដឹកនាំ សាលាក្រុង សាលាសង្កាត់ និងលោក លោកស្រីជាមេភូមិទាំង៧របស់សង្កាត់ផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា ស្រ្តីកម្ពុជា នាបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលលើតម្កើននិងផ្តល់តួនាទីដឹកនាំ នៅគ្រប់ស្ថាបន័ រដ្ឋ ឯកជន និងសិទ្ធទទួលសម្រេចកិច្ចការ ការងារដូចបុរស ខុសពីស្រ្តីដែលបំរើការងារកាលពីជាង១០០ឆ្នាំមុន ត្រូវបានសង្គមជាតិចាត់ទុកស្ត្រីបង្វិលចង្ក្រានមិនជុំ រួមនិងការបំពាន់លើផ្លូវចិត្ត រាងកាយ និងកឹបកេងកំរ៉ៃពលកម្មផងដែរ ។
ទន្ទឹមនិងនោះដែរ ក្នុងនាមក្រុមការងារ ឯកឧត្តម កែរ រដ្ឋា នូវបានអំពាវនាវដល់ស្ត្រីគ្រប់រូប ក្រៅពីចូលរួមបំរើការងារសង្គម និង គ្រួសារ ត្រូវបន្តអប់រំប្តី កូន និងគ្រួសារ អោយគោរពច្បាប់ បញ្ជៀសរាល់អំពើអប្បាយមុខដែលច្បាប់បានហាមឃាត់ បន្តស្រាវជ្រាវរាល់គម្ហើយផ្សេងៗ សិក្សារៀនសូត្រ បង្កើនសមត្ថភាព ចូលរួមបំរើកិច្ចការសង្គម និងគ្រួសារទៅតាមលទ្ធភាពដែលអាចធ្វើបាន ។





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦