ព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ដែលជាឧត្តមភរិយា បានអញ្ជើញក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យនគរបាលជំនាញទាំង៣១ កម្លាំងនគរបាលនារីចូលរួម សរុបចំនួន៧៦នាក់ (ជាស្នងការរងស្រី្ត និងកម្លាំងនគរបាលស្រ្តីមកពីតាមបណ្តាផែនជំនាញ)។
ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូបដែលជានិច្ចជាកាលបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ ក្នុងទឹកចិត្តអង់អាចក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់រាល់គ្រប់ឧបសគ្គដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៌បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនបន្ថែមទៀតជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី រួមមាន ១.ស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បតិ្ត សមស្របក្នុងការបំពេញតួនាទី និងភារកិច្ចទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។
២.ស្នើដល់មន្ត្រីនគរបាលជានារី ជួយផ្តល់យោបល់ដ៏ល្អ ទាំងក្នុងអង្គភាពការងារ សង្គម និងក្នុងគ្រួសារ ចៀសវាងរក្សានៅភាពស្ងៀមស្ងាត់ រង់ចាំការផ្តល់យោបល់របស់បុរស ព្រមទាំងបន្តរក្សានៅប្រពៃណីថ្លៃថ្នូរ មានមនសិការការងារ គោរពវិន័យក្រិតក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស រក្សាបាននូវតម្លៃ គុណធម៌ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់ស្រ្តីជាមាតាពិភពលោក ៕ឃិនសារិទ្ធ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន