ព័ត៌មាន
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញ «ភាពស្អាត» តាមគ្រឹះស្ថានសិក្សា
ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានធ្វើការប្រគល់ធុងសំរាមសរុបចំនួន ២,០៤៩ ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីយកទៅបែងចែកបន្តជូនដល់សាលារៀនចំនួន ៦៨៣ កន្លែង នៅទូទាំងខេត្ត ក្នុងយុទ្ធនាការជំរុញភាពស្អាតនៅតាមគ្រឹះស្ថានសិក្សា។
ការផ្តល់ជូនធុងសំរាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី និងទម្លាប់ស្អាតដល់សិស្សានុសិស្ស ចេះទុកដាក់កាកសំណល់ និងញែកសំរាមឱ្យបានត្រឹមត្រូវចាប់ពីក្នុងសាលារៀនទៅ។ សកម្មភាពនេះ គឺជាការដើរទន្ទឹមគ្នាយ៉ាងសកម្មក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
តំណាងក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការដាំដុះទម្លាប់រស់នៅស្អាត និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន គឺជាគ្រឹះដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជា។ យុទ្ធនាការនេះធ្វើឡើងដើម្បីធានាថា «កម្ពុជាដែលជាផ្ទះរបស់យើង គឺមានភាពស្អាត» បៃតង និងមានបរិស្ថានរស់នៅប្រកបដោយសុខុមាលភាព ផ្ដើមចេញពីការចូលរួមរបស់ក្មួយៗសិស្សានុសិស្ស ភ្ជាប់ទភសហគមន៍មូលដ្ឋានមានភាពស្អាតតរៀងទៅ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤