ព័ត៌មាន
ទិវារត់ប្រណាំងស្ដ្រីចម្ងាយ១០គីឡូម៉ែត្រដំណើរការជាមួយអ្នករត់ជាង៣០០០នាក់
ដូចគ្រោងទុកព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដ៏ធំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បានដំណើរការ និងបញ្ចប់ប្រកបដោយភាពរីករាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។
លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា អញ្ជើញចូលរួមជាអធិបតី។
កីឡាករ កីឡាការិនី ច្រើនជាង ៣០០០ នាក់ បានចូលរួមរត់ប្រណាំងក្នុងព្រឹតិ្តការណ៍នេះ ដែលចាប់ផ្តើមពី សួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការ ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។
លោកជំទាវ កុយ ពិសី បានមានប្រសាសន៍ថាការរៀបចំព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ នេះក្នុងគោលបំណងការលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡា ហើយនឹង អបអរ ទិវាសិទ្ធិនារី អន្តរជាតិ ៨ មីនាដែលជា ថ្ងៃរម្លឹកខួប ១១៤ ឆ្នាំ ពីសិទ្ធិសេរីភាព ស្មើគ្នា រវាង បុរស និងស្ត្រី។ លោកជំទាវបានបន្ថែមថា ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ក្រោយឃើញប្រជាពលរដ្ឋ ទាំងចាស់ ក្មេងចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រីក្នុងឆ្នាំ២០២៥ នេះ ជាច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០ នាក់។នេះជាការបង្ហាញឲ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួម សាមគ្គីគ្នា រវាងបុរស និង ស្ត្រី ដើម្បី លើកស្ទួយ សង្គមជាតិ យើងឱ្យកាន់តែ រីកចម្រើន។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រ ឆ្នាំ២០២៥ មាន ២វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ដែលត្រូវចាប់ផ្ដើមចេញដំណើរនៅម៉ោងប្រមាណ ៥ទៀបភ្លឺ ។
សូមបញ្ជាក់ថាគណៈកម្មការបានខិតខំរៀបចំព្រឹត្តិការណ៍នេះកាន់តែមានគុណភាព និងសុវត្ថិភាពដល់អ្នករត់ទាំងអស់គ្នា ពិសេសដើម្បីអបអរសាទរទិវាសិទ្ធនារីអន្ដរជាតិ ដែលជាការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន