ព័ត៌មាន
រដ្ឋបាលខណ្ឌទួលគោក ជួបសំណេះសំណាលអបអរសាទរទិវានារីអន្តរជាតិ ០៨មិនា ខួបលើកទី១១
ភ្នំពេញ៖ សន្តិភាពគឺជាបាយនិងជាអុកស៊ីសែន សម្រាប់មនុស្សគ្រប់រូប ដូច្នេះយើងត្រូវរួមគ្នា រក្សាការពារសន្តិភាពនេះឲ្យបានគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ។ នេះជាការលើកឡើងរបស់ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ខណៈលោកនឹងលោកស្រី ភឹម សម្ផស្ស អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ អញ្ជើញជាធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីសង្កាត់និងការជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារក្រីក្រចំនួន៣៥៧គ្រួសារ ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ០៨មិនា ខួបលើកទី១១៤ ក្រោមប្រធានបទសិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅសង្កាត់ទី១ នារសៀលថ្ងៃទី០៨មិនាឆ្នាំ២០២៥នេះ នៅសាលាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានលើកឡើងបន្តទៀតថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាបានដឹនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយជាមហិចតារបស់គណបក្សប្រជាជនកម្ពុជានិងធ្វើឲ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងក្លាយជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសអ្នមាននៅឆ្នាំ ២០៥០។ ដើម្បីឱ្យប្រទេសជាតិដើរចំណុចនេះលុះត្រាតែប្រទេសជាតិរបស់យើង មានសុខមានសន្តិភាពពេញលេញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស។ សន្តិភាពគឺជាបាយជាម្ហូបនិងជាអុកស៊ីសែនរបស់មនុស្សគ្រប់រូប ដូច្នេះហើយទើបសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រី បានដាក់ចេញជាវិធានការដើម្បីការពារសន្តិភាពនេះឱ្យបានគង់ បើទោះបីក្នុងតម្លៃណាក៏ដោយ។ ដើម្បីរក្សាបាននៅសន្តិភាពនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានលើកឡើងផងដែរថា៖ ក្នុងឱកាសទិវាសិទ្ធិនារី០៨មិនានេះ ក៏មានការផ្តល់ជាអំណោយពីលោកស្រី ភឹម សំភ័ស អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទឹកល្អក់ទី១និងពីសមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៥៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានទឹកត្រី មី អង្គរនិងថវិកាមួយចំនួន។
លោក ប៉ិច សុខឃឿន បានបន្តថា៖ អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ សម្រាប់សង្កាត់ទឹកល្អក់ទី១ យើងតែងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកជាបន្តបន្ទាប់មិនដែលដាច់ឡើយ។
លោកស្រីភឹម សំភ័ស ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសមានសន្តិភាព ស្ត្រីមានសិទ្ធិសេរីភាពស្មើនឹងបុរស ប៉ុន្តែ លោកស្រី បានណែនាំឲ្យស្ត្រីទាំងអស់ ត្រូវប្រើប្រាស់សិទ្ធិនេះឲ្យបានត្រឹមត្រូវប្រកបដោយគុណធម៌ សច្ចធម៌និងសុជីវធម៌។ បន្ថែមពីនេះលោកស្រីក៏បានសន្យាថានឹង ជួយជួសជុលអាគារច្រក ចេញចូលតែមួយនៃសង្កាត់ទឹកល្អក់ទី១នេះផងដែរ ដើម្បីឲ្យសង្កាត់ងាយស្រួលបម្រើការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែល្អថែមទៀត។សម្រាប់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់ទី១ក៏និងទទួលបាននូវអំណោយរបស់លោកស្រីនិងក្រុមការងារនៅថ្ងៃ០៨មិនានេះ នៅឆ្នាំក្រោយបន្តទៀត៕
អត្ថបទ៖ កុម្ភៈ




















-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា