ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីការងារអាទិភាព និងសមិទ្ធផលដែលក្រសួងបានសម្រេចបាន រួមមានការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចំបាច់ ការអភិវឌ្ឍមូលធនមនុស្សលើមុខជំនាញឌីជីថលគ្រប់កម្រិត ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីនិងកម្ពុជា លើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល និងសន្តិសុខឌីជីថល។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រលើការអភិវឌ្ឍធនធានមនុស្សឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

-
ព័ត៌មាន1 week ago
សម្តេចធិបតី ក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ ត្រូវតែចាត់វិធានការចំពោះក្មេងទំនើងឲ្យបាន ដូចភ្លៀងរលឹម
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព រឹងមាំ គឺជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន
-
ព័ត៌មាន1 week ago
ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងរឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
-
ព័ត៌មាន7 days ago
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីទៅចរចារឿងពន្ធជាមួយអាមេរិក
-
កីឡា1 week ago
ជំនួបព្រះខ័នរាជ ប៉ះ Madura បានពង្រីកច្រកចូលជាង ២០ និងលក្ខខណ្ឌងាយៗសម្រាប់អ្នកទស្សនា
-
កីឡា1 week ago
ស្ថាប័ន WKN បានទាក់ទងប្រធានសហព័ន្ធគុនខ្មែរភ្លាមៗ ក្រោមមានការបដិសេធរឿងកិច្ចសហការ
-
ព័ត៌មាន1 week ago
សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាគិតគូរលើកកម្ពស់គុណភាពសំណង់