ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយសង្កត់ធ្ងន់ «ត្រូវបន្តខិតខំបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋគ្រប់ៗរូប»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុប ប្រមាណចំនួន ៤០០០នាក់, នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយត្រូវធានាមិនអោយមានការរើសអើង និងត្រូវពង្រឹងចំណុចដែលអនុវត្តកន្លងមកដែលនៅមានការខ្វះខាត ព្រមទាំងពិនិត្យនូវចំណុចខ្លាំង ចំណុចវិជ្ជមាន និងបន្តអភិវឌ្ឍន៍រិះរកមធ្យោបាយល្អៗ ថ្មីថែមទៀតក្នុងបរិបទនវានុវត្តន៍ទាំងចំណេះដឹងទាំងបច្ចេកវិទ្យា ដើម្បីឈានសម្រេចបានជាបន្តបន្ទាប់ជោគជ័យជាទីពេញចិត្តលើការបម្រើសេវាសុខាភិបាល ដែលជាកាត្វកិច្ចរបស់មន្ត្រីសុខាភិបាលទាំងអស់គ្នា។
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់លើដំណោះស្រាយមួយចំនួន ១) ត្រូវពិនិត្យរាល់មតិលើកឡើង ដើម្បីឆ្លុះបញ្ចាំងជាមួយការជាក់ស្តែង ដោយត្រូវពិនិត្យឱ្យគ្រប់ស្ថានភាព បើល្អត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀសវាង ២) ថ្នាក់ដឹកនាំបន្តចុះពិនិត្យ ដោយដាក់ក្រុមការងារចុះជាក់ស្តែងមិនឱ្យដឹងព័ត៌មានជាមុន ៣) គោលការណ៍កែលម្អឱ្យចំកន្លែងខ្វះខាត និងលើកសរសើរកន្លែងខិតខំជាទូទៅ ដើម្បីបងប្អូនមានទឹកចិត្តខិតខំបន្តទៀត ៤) នៅតាមមន្ទីរពេទ្យ ឬកន្លែងផ្តល់សេវា ត្រូវរៀបចំឱ្យមានប្រអប់សំបុត្រឱ្យបានស្អាតល្អ និងមាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋ ទាំងគ្រប់ទិដ្ឋភាព រិះគន់ស្ថាបនា ឬ សំណូមពរ ៥) បន្តយន្តការជាប្រចាំ ដោយត្រូវមានការសហការឱ្យបានជិតស្និតជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥