ព័ត៌មាន
ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅខេត្តកំពង់ស្ពឺ
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពរនានា។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាន និងការសិក្សារបស់សិស្សតាមថ្នាក់រៀន រោងជាង និងបន្ទប់ពិសោធន៍ ដោយបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវមានគោលដៅច្បាស់លាស់ចំពោះការសិក្សារបស់ខ្លួន។
ទន្ទឹមនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបប្រជុំជាមួយនាយក នាយករង គណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងមន្ត្រី ដោយឯកឧត្តមបានលើកឡើងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសកម្មវិធី TVET 1.5M ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងឱកាសការងារជូនយុវជន ដូចនេះលោកគ្រូ អ្នកគ្រូ វិទ្យាស្ថានត្រូវផ្តោតយកចិត្តទុកដាក់ និងពង្រឹងការងារ ទាំងវិន័យការងារ យកចិត្តទុកដាក់បង្រៀនសិស្ស ត្រូវពង្រឹងសមត្ថភាពដើម្បីធានាគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញដល់វិទ្យាស្ថានត្រូវបន្តរៀបចំការបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល និងដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន សិស្សមានកន្លែងចុះធ្វើកម្មសិក្សា និងមានការងារធ្វើស្របតាមអភិក្រម “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”៕

-
ព័ត៌មាន1 day ago
សម្ដេចធិបតី៖ កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន1 day ago
សម្តេចធិបតី ណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យាដែលមានគុណវុឌ្ឍិ សម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន
-
ព័ត៌មាន1 week ago
ការជួសជុលកែលម្អឱ្យប្រសើរឡើងនូវសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ បានចាប់ផ្តើមដំណើរការបណ្ដើរៗហើយ
-
ព័ត៌មាន1 week ago
រូបចម្លាក់រចនាបែបខ្មែរជាង១០០ នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ
-
ព័ត៌មាន2 days ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ
-
ព័ត៌មាន1 day ago
និស្សិតអាហារូបករណ៍ អ.ម.ត ២៩ រូប សិក្សានៅវិទ្យាស្ថានវ៉ាន់ដា ទទួលជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យ
-
ព័ត៌មាន5 days ago
និយ័តករមូលបត្រកម្ពុជា ចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រ សម្រាប់ជាប្រយោជន៍សាធារណជន
-
ព័ត៌មាន1 day ago
សម្តេចធិបតី ណែនាំអាជ្ញាធររាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងអានសៀវភៅនៅតំបន់ Walk Street មុខព្រះបរមរាជវាំង