ព័ត៌មាន
សេដ្ឋកិច្ចឌីជីថល គឺជាចន្ទល់នៃសេដ្ឋកិច្ចថ្មី បានកំពុងរួមចំណែកក្នុងសេដ្ឋកិច្ចរបស់កម្ពុជា
សេដ្ឋកិច្ចឌីជីថល គឺជាចលករ និងជាចន្ទល់នៃសេដ្ឋកិច្ចថ្មីនៃកម្ពុជា ដោយបានកំពុងរួមចំណែកការបង្កើតភាពប្រទាក់ក្រឡា លើការ ធ្វើអាជីវកម្ម ពាណិជ្ជកម្ម ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងក្តោបយកសេដ្ឋកិច្ចថ្មីនេះ សម្រាប់បង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើង នៅក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២៥ នៅថ្ងៃម្សិលមិញនេះថា ការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយវិស័យនេះគឺជាកាតាលីករថ្មី ដ៏មានសារៈសំខាន់មួយរបស់កម្ពុជាផងដែរ ដែលមានសក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាលវិស័យសាធារណៈ និងឯកជនផងដែរ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសេដ្ឋកិច្ចនេះ វិស័យធំៗចំនួន៣ដែលបាននិងកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជារួមមាន វិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម ចំណែកសេដ្ឋកិច្ចឌីជីថល អាចនឹងក្លាយជាចន្ទល់នៃសេដ្ឋកិច្ចថ្មីមួយទៀត គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែម ជាក់ស្តែងនាឆ្នាំកន្លងមក ទំហំសេដ្ឋកិច្ចកម្ពុជាមានក្នុងរង្វង់ប្រមាណ ៣០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះយើងរកឃើញថា សេដ្ឋកិច្ចឌីជីថលមានរង្វង់ជាង ៥ ភាគរយ ត្រូវប្រមាណ ១.៧ ប៊ីលានដុល្លារអាមេរិក នៃទំហំ សេដ្ឋកិច្ចសរុបផងដែរ។

ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះ ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលយើងអាចធ្វើការវាស់វែង ឬចាត់ថ្នាក់បាន នូវរាល់សកម្មភាពអាជីវកម្មទាំងឡាយណា ដែលប្រើប្រាស់មធ្យោបាយឌីជីថល ឬអេឡិចត្រូនិច គឺត្រូវបានរាប់បញ្ចូលក្នុងសេដ្ឋកិច្ច ឌីជីថលរួមមាន វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ក្នុងឆ្នាំ២០២៤ កន្លងមក វិស័យនេះអាចចូលរួមចំណែកក្នុងរង្វង់ ១.៥ ប៊ីលានដុល្លារអាមេរិក ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀតដូចជា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, វិស័យដឹកជញ្ជូនដែលបញ្ជាទិញ តាមអនឡាញ និងសេវាកម្មកម្សាន្តជាដើម។
សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន