ព័ត៌មាន
ឯកឧត្តម ហ៊ុល សំអុន ចុះសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាការពារ និងពលរដ្ឋជិត ៣រយនាក់នៅស្រុកត្រាំកក់
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូងឯកឧត្តម ហ៊ុល សំអុន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបំពាក់ឯកសណ្ឋានជូនប្រជាការពារភូមិ ក្នុងឃុំសំរោង ឃុំត្រពាំងធំខាងជើង និងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ជិតបីរយនាក់។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងថាបងប្អូនប្រជាការពារបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសហការយ៉ាងល្អជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព។ ជាមួយគ្នានោះបងប្អូនប្រជាការពារបម្រើរការងារដោយស្ម័គ្រចិត្ត ដោយបានជួយកងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានជាដើម។
ឯកឧត្តម ហ៊ុល សំអុន បានមានប្រសាសន៍បញ្ជាក់ថា ចំពោះការយកចិត្តទុក្ខដាក់ បំពាក់ឯកសណ្ឋានជូនបងប្អូនប្រជាការពារទាំងអស់គ្នា ក្នុងឃុំសំរោង ឃុំត្រពាំងធំខាងត្បូង និងឃុំត្រពាំងធំខាងជើង នាពេលនេះ គឺជាការលើកទឹកចិត្តដល់ពួកគាត់ ដែលខិតខំបំពេញការងារជូនសង្គមជាតិកន្លងមក ហើយម្យ៉ាងទៀតបងប្អូនប្រជាការពារក៏ពុំមានប្រាក់ខែ។
ក្រៅពីចុះសំណេះសំណាល សួរសុខទុក្ខ និងបំពាក់ឯកសណ្ឋានជូនដល់បងប្អូនប្រជាការពារ ឯកឧត្តម អនុប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកត្រាំកក់ ក៏បានចែកអំណោយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជាការពារ នូវរបស់ប្រើប្រាស់និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន