ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវភាគីនិយោជកនិងកម្មករ ចូលរួមសម្រេចគោលដៅ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់ភាគីនិយោជក ក៏ដូចជាកម្មករនិយោជិត សហការគ្នាឲ្យបានល្អប្រសើរ បង្កើតសុខដុមនីយកម្មក្នុងវិស័យការងារ ដើម្បីសម្រេចគោលដៅស្នូលឆ្លើយតបចក្ខុវិស័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកាត់ដេរ និងជួបសំណេះសំណាលកម្មករនិយោជិត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅកម្ពុជា។ ទន្ទឹមនេះ ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់កម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលតែងនៅជិតកម្មករនិយោជិតជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខដល់កម្មករនិយោជិតជាញឹកញាប់ផងដែរ។ បន្ថែមពីនេះ ក្រសួងការងារ នឹងបន្តពង្រឹងយន្តការក្នុងការបង្កានិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងសំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ជំរុញឱ្យទៅជា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តកម្មករនិយោជិត ត្រូវខិតខំបំពេញការងាររបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ និងគិតគូរបន្ថែមនោះ គឺត្រូវសិក្សារៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងត្រូវជឿជាក់ទៅលើក្រសួងការងារ ក្នុងការដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត ហើយត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យនិយោជកត្រូវយកចិត្តទុកដាក់គិតគូរអំពី សុខមាលភាពរបស់ កម្មករនិយោជិតជាអាទិភាព និងត្រូវអនុវត្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតឱ្យមានប្រសិទ្ធភាពបំផុត៕









-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់