ព័ត៌មាន
ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជាកំពុងត្រៀមខ្លួនស្រូបយកឱកាសវិនិយោគ
ម្ចាស់ធ្វើអាជីវកម្មក្នុងវិស័យដឹកជញ្ជូនទាំងក្នុងនិងក្រៅស្រុក ជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងរកដៃគូពាណិជ្ជកម្មលើវិស័យ ដឹកជញ្ជូន និងឡូជីស្ទិក ដើម្បីពង្រីងនិងពង្រីកវឌ្ឍនភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ស្របពេលសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងមាននិន្នាការកើនឡើង។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងលើកឡើងនៅក្នុងសន្និបាត និងជំនួបម្ចាស់អាជីវកម្ម ឡូជីស្ទិក នាំចេញ-ចូល និងដឹកជញ្ជូន លើកទី៦ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញវិស័យ ដឹកជញ្ជូននេះ សម្រាប់កម្ពុជាបានចាប់ផ្តើមងើបឡើងវិញតាំងពីចុងឆ្នាំ២០២៣ គាំទ្រដោយកំណើននៃការស្រូបយកវិនិយោគិនមក បណ្តាក់ទុនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំ២០២៤ និងនៅដើមឆ្នាំ២០២៥ នេះជាដើម ដែលបង្ហាញឱ្យឃើញថា កម្ពុជានៅតែបន្ត ស្រូបយកសក្តានុពលវិនិយោគឥតឈប់ឈរ។
លោកបន្តថា ស្របពេលពេលការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុកនេះ វិស័យដឹកជញ្ជូនក៏បានងើបឡើងគួកត់សម្គាល់ បច្ចុប្បន្ន កំពុងមានសកម្មភាពមមាញឹក ជាពិសេសការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនបម្រើទីផ្សារនាំចេញជាដើម ខណៈការនាំ ចេញរបស់កម្ពុជា បាននិងកំពុងបង្ហាញនូវនិន្នាការកើនឡើងយ៉ាងល្អប្រសើរ។ ដូច្នេះការជួបជុំស្វែងរកដៃគូពាណិជ្ជកម្ម ក៏ដូចជា វិនិយោគនេះ ពិតជាមាឋសារៈសំខាន់ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងស្រុក និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹងបន្តនិន្នាការកើនឡើងល្អ ក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មទេសចរ ក៏ដូចជាអនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងថា នឹងមានកំណើនរឹងមាំ ដោយមានសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក តាមរយៈ នៃការដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានដើរតួ យ៉ាងសំខាន់លើការជំរុញនៃកំណើនអនុវិស័យនេះ៕អត្ថបទ៖ សុន រ៉ាឌី,
-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន