ព័ត៌មាន
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា» ដល់យុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងជិត១ពាន់នាក់»
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មានដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង» បានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ សម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្សគ្រប់មន្ទីរអង្គភាព ឃុំ ក្រុង ស្រុក នៃខេត្តកំពង់ឆ្នាំង ចំនួនជិត១ពាន់នាក់។
ក្រោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ជម្រាបជូនគណៈអធិបតីពីការងារអប់រំនយោបាយសតិអារម្មណ៍ និងបណ្តុះបណ្តាលយុវជនគណបក្ស ក្នុងនោះមានបេក្ខជនគ្រូឧទ្ទេស គ្រូជំនួយដែលបានជ្រើសរើសទៅបណ្ដុះបណ្ដាលធ្វើជាគ្រូឧទ្ទេស គ្រូជំនួយរបស់គណបក្សខេត្តចំនួន១១នាក់ យុវជនគណបក្សមន្ទីរអប់រំខេត្តបណ្ដុះបណ្ដាលកុំព្យូទ័រ ជំនាញសំអាងកាយដល់យុវសិស្ស និស្សិត និងយុវជនក្រៅសាលា។ យុវជនគណបក្ស បានដើរតួនាទីគ្រប់គ្រងព័ត៌មាន ប្រមូលព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន និងបន្សាបព័ត៌មានមិនពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធានាអោយបាននូវសន្តិសុខព័ត៌មានក្នុងក្របខ័ណ្ឌនៃខេត្តកំពង់ឆ្នាំង ស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថលទំនើប សំដៅធានាប្រសិទ្ធិភាពនៃការប្រើប្រាស់ព័ត៌មានដោយឈរលើមូលដ្ឋានព័ត៌មានពិត។
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការ និងជាអនុប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជាបានថ្លែងថា៖ កិច្ចប្រជុំនេះ បានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការគ្នា ដើម្បីពង្រឹង និងពង្រីកកម្លាំងព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការងារព័ត៌មាន និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយន្តការនេះ នឹងធ្វើឲ្យការងារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមរបស់គណបក្សប្រជាជនក្នុងខេត្តកំពង់ឆ្នាំង នឹងទទួលបានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លូន ចូលរួមជាមួយគណបក្សលើការងារព័ត៌មាន និងផ្សព្វផ្សាយនាពេលកន្លងមក ក៏ដូចជាទៅអនាគត។ កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែកនូវស្ថានភាពបណ្តាញសង្គមនៅកម្ពុជា ជាពិសេសខេត្តកំពង់ឆ្នាំង និងអត្ថប្រយោជន៍របស់បណ្តាញសង្គមចំពោះសាធារណជនមតិ។ ក្រុមការងារសម្របសម្រួលព័ត៌មាន គឺមានតួនាទីភារកិច្ច ដើម្បីជួយសម្របសម្រួលព័ត៌មានទៅកាន់គ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ ក្នុងគោលដៅបញ្រ្ជាបព័ត៌មានអំពីសមិទ្ធផល និងស្នាដៃរបស់គណបក្សទៅកាន់សាធារណជនឲ្យបានកាន់តែទូលំទូលាយលឿន រហ័ស និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ក៏ក្នុងគោលដៅដើម្បីវាយបក និងបន្សាបទៅកាន់ព័ត៌មានមិនពិត បំភ្លៃ បំភ្លើសនានា ដោយក្រុមប្រឆាំងនិងក្រុមជុលនិយមឲ្យបានកាន់តែរហ័សនិងទាន់ពេលវេលា៕ កាំង ហុងវាស្នា














-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់