ព័ត៌មាន
មន្រ្តីជំនាញ៖ ច្បាប់ខ្មែរបុរាណយកលំនាំទស្សនវិជ្ជាតាមបែបសាសនាជាពិសេសទស្សនវិជ្ជាពុទ្ធនិយម
ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ច្បាប់ខ្មែរបុរាណយកលំនាំទស្សនវិជ្ជាតាមបែបសាសនា ជាពិសេសទស្សនវិជ្ជាពុទ្ធនិយម ដែលពលរដ្ឋខ្មែរប្រតិបត្តិរៀងមក បង្កប់ជម្រៅនៃសម្មតិសច្ចៈ ដែលជាសេចក្ដីពិតតាមរបៀបជាបញ្ញត្តិនៅរូបរាងខាងក្រៅ និងជម្រៅនៃបរមត្ថសច្ចៈ ជាសេចក្ដីពិតដែលបានកំណត់តាំងរូបរាងខាងក្នុង ដែលអាចមើលស្រមៃដឹងតាមរយៈការធ្វើសតិប្បដ្ឋានឬកម្មដ្ឋាន ដែលបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ទំនង ទស្សនវិជ្ជា ពុទ្ធវិជ្ជា និងនីតិវិជ្ជាខ្មែរ។
ការថ្លែងរបស់ឯកឧត្តមបានធ្វើឡើងក្នុងពិធីបើកវេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី» ស្ថិតនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៨ខែមីនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សិស្សមន្រ្តីជាន់ខ្ពស់ និងក្រមការ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា។
នៅក្នុងអង្គវេទិកា ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបន្តថា សម្រាប់ពុទ្ធវិជ្ជា មានច្បាប់បញ្ញត្តពីរយ៉ាង គឺច្បាប់បញ្ញត្តសន្មត ឬបញ្ញត្តតាមក្រមព្រះអយ្យការ ជាការបញ្ញត្តតម្រែតម្រង់ចរិយាសាស្រ្តរបស់មនុស្សឱ្យត្រឹមត្រូវតាមគន្លងនៃធម៌។ គន្លងធម៌នេះ គឺជាច្បាប់បរមត្ថ។
ឯកឧត្តមបន្តថា ច្បាប់របស់ខ្មែរក៏មានលក្ខណៈពីរយ៉ាងដូចគ្នា គឺច្បាប់ទូន្មានដែលសំដៅលើច្បាប់ក្នុងកម្រិតជាបរមត្ថវិជ្ជា រីឯច្បាប់បង្គាប់ ជាច្បាប់សម្រាប់ចង្អុលបង្ហាញ ក្នុងករណីប្រាស់ចាកគន្លងនៃច្បាប់នឹងត្រូវមានទណ្ឌកម្មអនុវត្តដោយស្ថាប័នរដ្ឋបាល។ មាគ៌ាទាំងពីរ ដើរទន្ទឹមគ្នា ក្នុងប្រព័ន្ធយុត្តិធម៌របស់ខ្មែរយើងពីបរមបុរាណមក ជាពិសេសក្នុងច្បាប់កំពូលរបស់ខ្មែរយើង មានឈ្មោះថា ក្រមព្រះធម្មសាស្រ្ត ដែលជាច្បាប់កំពូលតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។
គួរបញ្ជាក់ដែរថា វេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី»រៀបចំដោយក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងផ្សព្វផ្សាយនូវ «កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរពីបុរាណ»។ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS13 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)