ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. កំពុងអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»។
សិក្ខាសាលានេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចអន្តរក្រសួង ស្ថាប័ន, ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ដែលមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ។
ក្នុងមតិស្វាគមន៍ និងបើកសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា “គោលបំណងនៃការជួបជុំនាពេលនេះ ដើម្បីពិនិត្យមើលអំពីការរៀបចំនូវមុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានជាតិស្ថិតិ ដើម្បីគាំទ្រដល់ការអនុវត្តនូវមុខងារ ភារកិច្ចរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីកសាង គាំទ្រការលើកកម្ពស់គុណភាពនៃប្រព័ន្ធស្ថិតិជាតិ ឱ្យកាន់តែមានគុណភាព ក្នុងការឆ្លើយតប គាំទ្រដល់ការរៀបចំគោលនយោបាយ ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។”
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ការគិតគូរអំពីគុណវុឌ្ឍិ និងការវិវត្តនូវមុខដំណែងរបស់មន្ត្រី គឺជាចំណែកមួយក្នុងការគាំទ្រកិច្ចការងារផ្សេងៗទៀត។ ដោយនៅក្នុងក្របខណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺចង់ជំរុញឱ្យដំណើរការនៃវិទ្យាស្ថានជាតិស្ថិតិ មានសមិទ្ធកម្មជាក់លាក់ មានមន្ត្រីដែលមានសមត្ថភាព ត្រូវតាមតម្រូវការនៃការងារ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គសិក្ខាសាលាថា “យើងខ្ញុំពីក្រសួងមុខងារសាធារណៈ ចូលរួមក្នុងការជួយគាំទ្រ និងចង់ស្តាប់មតិយោបល់របស់អង្គសិក្ខាសាលា ដើម្បីត្រៀមខ្លួនជួយ ហើយរឿងអ្វីដែលក្រសួងមុខងារសាធារណៈជួយបាន យើងខ្ញុំនឹងប្រឹងជួយឱ្យអស់លទ្ធភាព ព្រោះយើងចង់ឃើញការប្រើប្រាស់ធនធានបញ្ញវ័ន្ត យើងចង់ឃើញដំណើរការរបស់ស្ថាប័នប្រព្រឹត្តទៅមានប្រសិទ្ធភាពកាន់តែប្រសើរឡើង។”
សូមជម្រាបថា សិក្ខាសាលានេះ មានការរៀចំឱ្យមានបទបង្ហាញស្តីពី «ការកំណត់គុណវុឌ្ឍិ និងការពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ» ដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល និងលោក លន គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងមុខងារសាធារណៈ ព្រមទាំងវេទិកាពិគ្រោះយោបល់ និងផ្តល់ធាតុចូល៕










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន