ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងអប់រំ៖ជំនឿជាកត្តាមួយជំរុញឲ្យមនុស្សពីសម័យបុរាណអាចសាងសង់ប្រាសាទផ្សេងៗបាន
ភ្នំពេញ ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ជំនឿជាកត្តាមួយធ្វើឲ្យមនុស្សក្នុងសម័យបុរាណអាចសាងសង់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ប៉ុន្តែការលូតលាស់វប្បធម៌ខ្មែរហូរចូលតាមដំណាក់កាល។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីបិទវេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី» ស្ថិតនៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៨ខែមីនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សិស្សមន្រ្តីជាន់ខ្ពស់ និងក្រមការ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា។
នៅក្នុងអង្គវេទិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបន្តថា បើនិយាយពីប្រព័ន្ឋច្បាប់កាលពីសម័យបុរាណគឺបញ្ចូលក្នុងសាសនាដែលធ្វើឲ្យមនុស្សក្នុងសម័យនោះ មានជំនឿ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ប៉ុន្តែប្រព័ន្ឋច្បាប់នេះបានវិវត្តពីសម័យកាលមួយទៅសម័យកាលមួយទៀត រហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលរងឥទ្ឋិពលប្រព័ន្ឋច្បាប់ពីប្រទេសបារាំង។
គួរបញ្ជាក់ដែរថា វេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី»រៀបចំដោយក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ផ្សព្វផ្សាយនូវ កម្រងឯកសារសិក្សាស្រាវជ្រាវអំពីទស្សនវិជ្ជាច្បាប់ខ្មែរពីបុរាណ និងជាការរួមចំណែកក្នុងការរក្សាការពារ អត្តសញ្ញាណ និងវប្បធម៌ខ្មែរជាដើម។អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់