ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម៖ គ្រាប់ស្វាយចន្ទីររបស់កម្ពុជាកំពុងមានទីផ្សារនៅប្រទេសជប៉ុន
ភ្នំពេញ៖ ក្នុងកំឡុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនកិច្ចសិក្សានៅផ្សារទំនើបមួយចំនួន ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារ និងការដាក់តាំងលក់គ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន។
ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបានពិនិត្យទីតាំងចំនួនបី រួមមាន៖ ផ្សារទំនើប AEON Mall និងហាង 7-Eleven ចំនួន២សាខា ដែលក្នុងនោះមានមួយជាសាខាដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីក្រុងតូក្យូ។ ទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃលទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា ព្រមទាំងការវិភាគអំពីចំណូលចិត្តអតិថិជន និងការស្វែងរកឱកាសថ្មីសម្រាប់ការពង្រីកការនាំចេញ។
បើតាម មន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្រុមការងារជំរុញការនាំចេញ បានកំពុងសហការជាមួយអ្នកផលិត និងអ្នកនាំចេញ ដើម្បីលើកកម្ពស់ការអនុលោមតាមស្តង់ដារអន្តរជាតិ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងជំរុញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាក្លាយជាផលិតផលគុណភាពខ្ពស់ និងមានសក្តានុពលលក់ក្នុងទីផ្សារសកល។
បច្ចុប្បន្នទីផ្សារជប៉ុន ជាទីផ្សារគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកវត្តមាននៅទីផ្សារដែលមានតម្លៃខ្ពស់ តាមរយៈការបង្កើន ភាពជាដៃគូពាណិជ្ជកម្ម និងការលើកកម្ពស់ផលិតផលដែលមាននិរន្តរភាព និងសមត្ថភាពប្រកួតប្រជែង ដោយកម្ពុជាមានគោលបំណងជំរុញការនាំចេញ និងពង្រីកសក្តានុពលផលិតផលកម្ពុជានៅលើឆាកពិភពលោក៕






-
ព័ត៌មាន1 week agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន2 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន6 days agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន1 day agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន3 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន7 hours agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព