ព័ត៌មាន
សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ចុះកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់១០០ខ្នង
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការអបអរសាទរប្រជាកសិករត្រាំកក់ ខណៈសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បានចុះកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ។
យោងតាមផេកផ្លូវការរបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រៅពីកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង ប្រជាកសិករត្រាំកក់ ក៏នឹងទទួលថវិកាបំពេញបន្ថែមជាជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចំនួនជាង ១៦ម៉ឺនដុល្លារ ផ្លូវថ្នល់បេតុង-កៅស៊ូ ៥,៥គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពដោយមានបំពាក់ទុយោចែកចាយទឹកសម្រាប់ផ្ទៃដីដាំដុះចំនួន ១១៥០ហិកតា សរុបមានតម្លៃជាទឹកប្រាក់ប្រហែល ៤,២លានដុល្លារ។
ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ទៀតថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តឈរជើងរឹងមាំយូរអង្វែង នៅលើទីតាំងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ«ត្រី-វិស័យ» រវាងសហគមន៍កសិកម្មទំនើបនៃក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងគម្រោងភូមិគំរូនៃក្រសួងអភិវឌ្ឍន៍ជនបទ។ ជឿជាក់ថា បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះនឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ៕




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន