ព័ត៌មាន
សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅតាមក្រសួង-ស្ថាប័នឡើយ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចមិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មីនៅក្នុងក្រសួង-ស្ថាប័នឡើយ ខណៈមានក្រសួង-ស្ថាប័នមួយចំនួនបានស្នើសុំមកសម្ដេច ចង់បង្កើតគ្រឹះស្ថានសិក្សាបន្ថែម នៅក្នុងក្រសួងរបស់ខ្លួន។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តនូវយុទ្ធសាស្រ្ដបង្រួមកិច្ចការងាររដ្ឋបាលសាធារណៈនៅតាមបណ្ដាក្រសួងស្ថាប័ន គឺមិនមានគោលការពង្រីកបន្ថែមឡើយ ដូច្នេះចំពោះការស្នើសុំបង្កើតសាលា ឬគ្រឹះស្ថានសិក្សាថ្មីជាចំណុះរបស់ក្រសួង គឺនឹងបង្កើនចំនួនមន្រ្ដីផ្ទុយពីគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
សម្ដេចធិបតី បានបញ្ជាក់ច្បាស់ៗថា សម្ដេចមិនឯកភាពចំពោះការស្នើសុំរបស់រដ្ឋមន្រ្ដីមួយចំនួនដែលចង់បង្កើតគ្រឹះស្ថានសិក្សា ឬសាលារៀនថ្មីជាចំណុះរបស់ក្រសួងឡើយ។ សម្ដេចមានប្រសាសន៍ថា ដូចជាក្រសួងព័ត៌មានដែលចង់បង្កើតសាលាលើការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាន គឺមិនចាំបាច់ឡើយ ខណៈសាលានេះ វិស័យឯកជនមានរួចនៅហើយ គឺសាលាដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូច្នេះមិនចាំបាច់បង្កើតបន្ថែមទេ។ ចំណែករដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័នផ្សេងទៀតដែលចង់ស្នើសុំបង្កើតគ្រឹះស្ថានសិក្សាឬសាលាដែរនោះ គឺមិនចាំបាច់ស្នើសុំមកសម្ដេចទៀតឡើយ។
សូមជម្រាបថា បច្ចុប្បន្នមន្ត្រីនៅទូទាំងប្រទេសមានចំនួនសរុប ២៣២,០៣៤ នាក់ (ស្ត្រី ៩៦,៩៦៩នាក់) ស្មើនឹង ១០០% ក្នុងនោះ ថ្នាក់ជាតិ ៥៤,៥៨៥នាក់ (ស្រី ១៦,៦៧៦នាក់) ស្មើនឹង ២៣.៥២% និងថ្នាក់ក្រោមជាតិ ១៧៧,៨៤៩នាក់ (ស្ត្រី ៨១,៣១២នាក់) ស្មើ និង ៧៦.៥៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ៕អត្ថបទ៖ វ៉ន ដារ៉ា



-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ