ព័ត៌មាន
នគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត
ភ្នំពេញ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិត មានសិក្ខាកាមសរុបចំនួន៥០នាក់ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលបំប៉នជំនាញ បានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយ មានការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុបចំនួន៥០នាក់។
លោកវរសេនីយ៍ឯក អ្នកនាំពាក្យបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សំដៅលើការពង្រីកចំណេះជំនាញក្នុងការគ្រប់គ្រង តាមដានឆ្លើយតប បកស្រាយដើម្បីបន្សាបព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត នៅលើតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាព កុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យមានការជឿជាក់ខ្វះការពិចារណា ដែលអាចធ្វើការសម្រចិត្តខុសបង្កជះឥទ្ធិពលអាក្រក់ណាមួយនៅក្នុងសង្គម រឺនៅក្នុងជីវភាពប្រចាំថ្ងៃនៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត ពីការបង្កើតឡើងដោយក្រុមទុច្ចរិតណាមួយនោះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញនេះសិក្សាលើមេរៀន ទី១ ការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត។ទី២.ភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត។និងទី៣. យុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៕ អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ