ព័ត៌មាន
កម្ពុជា-វៀតណាម ឯកភាពរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែន
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានឯកភាពគ្នា បន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ។
ក្នុងជំនួបជាមួយទូតវៀតណាមប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំដាក់ចេញយន្តការជាច្រើនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ដូចជាការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន, យុទ្ធនាការសម្អាតចកចេញពីផ្ទៃបឹង, ការធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការ, យន្តការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំ ដើម្បីទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន ។
ឯកឧត្តម បន្តថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រឈមការលំបាកមួយចំនួន ជាពិសេសគឺការងារព្យាបាល និងស្ដារនិតិសម្បទារបស់អ្នកញៀនគ្រឿងញៀន ខណៈបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានមជ្ឈមណ្ឌលស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនតែ២០ទីតាំងប៉ុណ្ណោះ ដែលបញ្ហានេះ សូមស្នើ ដល់ភាគីវៀតណាម ពិចារណាផ្ដល់ជំនួយទាំងបច្ចេកទេស និងសម្ភារៈ លើការងារបន្សាបគ្រឿងញៀន ដោយសារវៀតណាមមានបទពិសោធន៍ច្រើនលើការងារនេះ ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីកត្តាប្រឈម នឹងបញ្ហាគ្រឿងញៀន ដោយសារតែកម្ពុជា និងវៀតណាម ស្ថិតនៅក្បែរតំបន់ត្រីកោណមាស ដូច្នេះហើយប្រទេសទាំងពីរត្រូវមានវិធានការរួមគ្នាដើម្បីទប់ស្កាត់ ។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូត ង្វៀន មីញវូ បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងតួនាទីដ៏សំខាន់ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ដែលបានជួយជ្រោមជ្រែង លើការងារសន្ដិសុខសំខាន់ៗ តាំងពីនៅជាអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្ននេះ បន្ដដើរតួនាទីយ៉ាងសំខាន់លើវិស័យសន្ដិសុខ ក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរផងដែរ ។
ជាមួយនេះ លោកទូត បានឯកភាពទាំងស្រុងចំពោះការលើកឡើងឯកឧត្តម នេត សាវឿន និងយល់ឃើញថា បញ្ហាគ្រឿងញៀនជាបញ្ហាដែលស្មុគស្មាញ ហើយតម្រូវឲ្យភាគីទាំងពីរ ត្រូវតែបន្ដកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ហើយនឹងជួយកម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាពិសេសពាក់ព័ន្ធនឹងសំណើរបស់កម្ពុជា និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យលទ្ធភាពជួយលើការងារស្ដារនីតិសម្បទា ៕អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន