ព័ត៌មាន
សម្តេចតេជោ៖ សម្តេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ទទួលបានឋានន្តរសក្ដិផ្កាយមាស៥ សមនឹងគុណបំណាច់បម្រើជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានសំដែងនូវសេចក្តីរីករាយ ដែលព្រះមហាក្សត្រ បានប្រទានឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយ មាស ៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺសក្តិសមនឹងគុណ បំណាច់របស់សម្ដេចទាំងពីរក្នុងកិច្ចការបម្រើជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែមីនានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលបនាឋានន្តរសក្ដិផ្កាយមាស៥ នាពេលនេះ ពិជាសក្តិសម និងឆ្លយតបទៅនឹងគុណបំណាច់ដែលសម្តេចទាំងពីរបានចូលរួមនៅក្នុងកិច្ចការបម្រើជាតិ បានរួមចំណែកយ៉ាង សកម្ម ក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលអតីតព្រះមហាក្សត្រ ព្រះបរមរតកោដ្ឋ បានប្រទានដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែក្រោយពីសម្តេចធម្មពោធិសាល បានទទួលមរណភាពទៅ នៅសល់តែ២រូបទេ គឺសម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន។ បន្ថែមនៅថ្ងៃនេះ ដល់សម្តេចទាំងពីររូបទៀត ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សរុបមានចំនួន៤រូបហើយ ពោលគឺសម្តេចពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន ៕អត្ថបទ៖ មុត សុទ្ធ
-
ព័ត៌មាន4 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន7 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន4 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន7 days agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន6 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ