ព័ត៌មាន
កម្ពុជាចូលរួមពិព័រណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិដោយជោគជ័យនៅសៀងហៃ
សៀងហៃ: ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំប្រតិភូ ទៅចូលរួមការតាំងពិព័រណ៌ពាណិជ្ជ កម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន និងបានចូលរួមតាំងបង្ហាញនូវបេសកម្ម និងសកម្មភាពរបស់សមាគម ជូនភ្ញៀវអន្តរជាតិដោយជោគជ័យ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំប្រតិភូទៅចូលរួមការ តាំងពិព័រណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៤ (4th Global International Logistics and Supply Chain Expo) នៅទីក្រុងសៀងហៃ ប្រទេសចិន តបតាមការអញ្ជើញរបស់សម្ព័ន្ធ AiLA ឡូជីស្ទីក ក្នុងពិធីនោះលោកក៏បាន អញ្ជើញជាគណអធិបតី ចូលរួមបើកសម្ពោធការតាំងពិពរណ៌ ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តារប្រទេសផ្សេងៗជាច្រើនរូប។
ក្នុងពិធីនោះដែរ, លោក បានជម្រាបភាគីចិន និងបណ្តារប្រទេសផ្សេងៗ អំពីសារៈសំខាន់នៃវិស័យជីស្ទីក និងខ្សែច្រវាក់ផ្គត់ ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិន មានសមាគមសម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើន ដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នា ដើម្បីជម្រុញសេវាកម្មឱ្យគ្នាទៅវិញមក និងបានចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺសសៃឈាមនៃសេដ្ឋកិច្ចសកល។ ចំណែករាជរដ្ឋាបាលកម្ពុជា ក៏បានចាត់ទុកវិស័យឡូជីស្ទិក និងដឹកជញ្ជូនជាវិស័យ ដែលអាទិភាព និងបានកំពុងខិតខំបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែម។
លោក ជា ចាន់ដារ៉ា ក៏បានជម្រាបជូនដល់ម្ចាស់អាជីវកម្មអំពីការអភិវឌ្ឍជាច្រើនរបស់កម្ពុជា និងបានអញ្ជើញមកទស្សកិច្ច នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក និងវិស័យផ្សេងៗទៀត ជាពិសេសសម្ព័ន្ធ ឡូជីស្ទីក AiLa សូមបន្តដឹកនាំប្រតិភូទស្សកិច្ចនៅកម្ពុជាបន្ថែមទៀត បន្ទាប់ពីទទួលជោគជ័យចំនួន២លើក នាពេលកន្លងមក។
សូមបញ្ជាក់ថា៖ ការតាំងពិព័រណ៌ពាណិជ្ជកម្មលើកទី៤ នេះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៥ ដោយ ទទួលបានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនងពីភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាង ១៣ ពាន់នាក់ ក្នុងនោះសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានតាំងបង្ហាញនូវបេសកម្ម និងសកម្មភាព របស់សមាគមផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន