ព័ត៌មាន
វិនិយោគិនថៃបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើបរិយាកាសវិនិយោគនៅកម្ពុជា
វិនិយោគិនថៃដែលកំពុងបណ្ដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើធុរកិច្ច និងការ វិនិយោគ ខណៈកម្ពុជាគឺជាប្រទេសបានផ្តល់នូវទំនុកចិត្ត និងភាពអំណោយផលគ្រប់បែបយ៉ាងដល់បរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។
ក្រុមធុរកិច្ចថៃដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅក្នុងកម្មវិធីប្រកួត កីឡាវាយសីមិត្តភាព និងអាហារសាមគ្គី រៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមធុរកិច្ចបានលើកឡើងថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសការធ្វើ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាដើម។
ក្រុមធុរកិច្ចទាំងនេះបន្តថា ជាក់ស្តែងការដាក់ទុនរកស៊ីទទួលទានរបស់ពួកគាត់នៅកម្ពុជា មានក្រុមហ៊ុនមួយចំនួនបានដំណើរ ការអាជីវកម្មនៅកម្ពុជា ខ្លះបានជាង ៣០ឆ្នាំ ក្រុមហ៊ុនខ្លះជាង ២០ឆ្នាំហើយ ដែលនេះបានបង្ហាញនូវភាពអំណោយផលរបស់កម្ពុជា ដល់វិនិយោគិនប្រទេស មិនថាប្រទេសវិនិយោគិនថៃ ឬវិនិយោគិនផ្សេងៗទៀតឡើយ ស្ថិតក្រោមបរិយាកាសធ្វើអាជីវកម្មសម្រាប់ ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញជាដើម។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងថា ក្រៅពីការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម អ្វីដែលជាចម្បងគឺបញ្ហាសុខភាព, ជាក់ស្តែងការប្រកួតកីឡា សមាគមតែងតែរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែង ដើម្បីសុខភាពទាំងអស់គ្នា មានសុខភាពល្អ និងជំរុញដល់ការធ្វើអាជីវកម្មកាន់តែខ្លាំងក្លា ជាក់ស្តែងមកដល់ពេលនេះ ក្រៅពីក្រុមហ៊ុន ថៃដែលកំពុងវិនិយោគនៅកម្ពុជា បច្ចុប្បន្នឃើញថា មានធុរកិច្ចថៃថ្មីៗជាច្រើនទៀត ចូលមកសិក្សាស្វែងយល់ជាបន្តបន្ទាប់ដូចជា ផ្នែក សុខភាព និងកែសម្ពស្ស និងការស្វែងរកឱកាសនាំទំនិញចូលមកទីផ្សារកម្ពុជាជាដើម ក្នុងគោលដៅជំរុញបរិយាសវិនិយោគ និងការធ្វើ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។
ជុំវិញធុរកិច្ចថៃ, នាពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ទួល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងនៅក្នុងជំនួបអាហារ សាមគ្គីរវាងធុរកិច្ចថៃនិងកម្ពុជា ថា ប្រទេសថៃគឺជាអ្នកវិនិយោគបរទេសដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលបានរួមចំណែកដល់ សន្តិសុខស្បៀង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ ធនធានមនុស្ស ក៏ដូចជាការកែលម្អសុខភាពសាធារណៈនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគថៃ ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប