ព័ត៌មាន
ដឹងច្បាស់ហើយករណីសង្ស័យផ្ទុះមីនតោន ចំកណ្តាលផ្ទះវីឡាតឿនៅក្រុងបាវិតគឺផ្ទុះដោយផាវគ្រាប់បែកនិងកាំជ្រួច
ស្វាយរៀង៖បន្ទាប់ពីមានករណីផ្ទុះគ្រាប់លាន់រង្គើផ្អើលអស់ពលរដ្ឋក្នុងភូមិសង្ស័យថាផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នងនោះ បណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់ផ្ទះចេញមកលក់ដូរ នៅតូបខាងមុខផ្ទះផុត ទើបផ្ទុះនោះគឺជាករណីផ្ទុះផាវគ្រាប់បែកនិងកាមជ្រួចនេះបើតាមការបញ្ជាក់ពីលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិត ។
បើតាមលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប្រាសាទបានឲ្យដឹងថា៖នៅវេលាម៉ោង០២និង៥នាទីរសៀលថ្ងៃទី២១ មីនា ២០២៥ម្សិលមិញនេះនៅចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» មានទទួលជួសជុល និងបុកអណ្តូងតូចធំគ្រប់ប្រភេទដែលស្ថិតនៅភូមិ កណ្តាល សង្កាត់ ប្រាសាទ ក្រុង បាវិត ខេត្តស្វាយរៀងមានករណីផ្ទុះគ្រាប់បណ្តាលអោយខូចខាតផ្ទះស្ទើរទាំងស្រុងនិងដាក់ការសង្ស័យថាផ្ទុះហ្កាសឬមីនតោននោះសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
លោកមេប់ុស្តិ៍បានបន្តទៀតថា៖ក្រោយពីផ្ទះមួយខ្នងរងការខូចខាតទាំងស្រុងនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេះសមត្ថកិច្ចយើងបានសហការជាមួយខាងសុីម៉ាក់ចុះពិនិត្យរកសំបកផ្ទុះនៅទីតាំងផ្ទះរងគ្រោះ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា៖បន្ទាប់ពីពិនិត្យរកសំបកផ្ទុះនោះរួចមកខាងសុីម៉ាក់បានរកឃើញថាមិនមែនជាមីនតោនឬផ្ទុះធុងហ្គាសអ្វីនោះទេដោយសំបកកាំជ្រួចនិងផាវគ្រាប់បែកដែលមានចំនួនច្រើនផ្ទុះបណ្តាលឲ្យខូចខាតផ្ទះរងគ្រោះនេះ។
សូមបញ្ជាក់ថា៖ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក ពិសី សំណាងល្អខ្លាំងណាស់ មុនពេលកើតហេតុ រូបគាត់បានដើរចេញមកតូបលក់ដូរខាងមុខផ្ទះ ស្រាប់តែឮសំឡេងផ្ទុះគ្រាំងកក្រើកដី ឃើញផ្ទះរបស់គាត់ប៉ើងដុំថ្ម និងដំបូលផ្ទះខ្ទាតឡើងលើ ផ្សែងហុយខ្មួលខ្មាញ់ឡើងលើ គាត់ភ័យតក់ស្លុតយ៉ាងខ្លាំងនិង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវ មកចោមរោមមើលពីចម្ងាយដោយមិនហ៊ានចូលជិត។
ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងបន្តថា៖ចំណែករូបគាត់ និងកូនៗ ក៏បានចេញទៅធ្វើការខាងក្រៅអស់ ទើបគ្មានប៉ះពាល់ដល់អាយុជីវិត ៕






-
ព័ត៌មាន6 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន5 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន3 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន4 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន4 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន5 days agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព