ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី៖ កម្ពុជាអនុវត្តគោលការណ៍សិទ្ធិមនុស្សតាមអនុសាសន៍របស់អង្គការសហប្រជាជាតិយ៉ាងខ្ជាប់ខ្ជួន
ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលការណ៍សិទ្ធិមនុស្សតាមអនុសាសន៍របស់អង្គការសហប្រជាជាតិយ៉ាងខ្ជាប់ខ្ជួនក្នុងនាមជាសមាជិកដែលតែងចូលរួមធ្វើបទអន្តរាគមន៍តាមការកំណត់នៃអាណត្តិរបស់ខ្លួន។
ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយ និងតាមដានបន្តអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ជុំទីបួន (UPR) ដែលមានការចូលរួមពីតំណាង និងអ្នកសម្របសម្រួលរបស់អង្គសហប្រជាជាតិប្រចាំកម្ពុជា សមាជិករដ្ឋសភា តំណាងក្រសួងស្ថាប័នចំនួន១៧ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប។
ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយន្តការ UPR ព្រមទាំងដើម្បីជាការផ្តល់វេទិកាមួយឱ្យគ្រប់ភាគីពាក់ព័ន្ធជជែកពិភាក្សា និងចែករំលែកមតិយោបល់ ដើម្បីរួមចំណែកក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានឆ្លងកាត់ការពិនិត្យចំនួន៤ដង ចាប់តាំងពីមានការបង្កើតការពិនិត្យជាសកលតាមកាលកំណត់ (UPR) ឆ្នាំ២០០៩ ហើយមកដល់ជុំទីបួននេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តឱ្យកម្ពុជាទទួលអនុសាសន៍ចំនួន ២៣២ ក្នុងចំណោម ២៧៥អនុសាសន៍សម្រាប់អនុវត្ត។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា បើធៀបនឹងតំបន់ ក៏ដូចជាសកលលោក ប្រទេសកម្ពុជាជាប្រទេសនាំមុខយ៉ាងល្អប្រសើរលើការអនុវត្តអនុសាសន៍ មិនថាលើបញ្ហាគាំទ្រសិទ្ធិរបស់ស្រ្តី សាសនា ឬពណ៌សម្បុរ។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ក្រសួង-ស្ថាប័នសាម៉ីសរុបទាំង១៧ ដែលទទួលនូវអនុសាសន៍ជុំទីបួននេះ ត្រូវជំរុញការអនុវត្តអនុសាសន៍ទាំង២៣២ ទៅតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ហើយបន្តសហការឱ្យបានយ៉ាងល្អ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
សូមជម្រាបថា ការពិនិត្យជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការពិសេសមួយដែលពិនិត្យការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋភាគី ក្នុងដំណើរការពិនិត្យដែលធ្វើឡើងដោយរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់។ លើសពីនេះ រដ្ឋភាគីត្រូវរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់ខ្លួន និងទទួលអនុសាសន៍ពីរដ្ឋសមាជិកដ៏ទៃទៀត ពិសេសតាមរយៈការបញ្ជូលធាតុចូលពីភាគីពាក់ព័ន្ធនានា (UPR) មានគោលបំណងពង្រឹងការការពារសិទ្ធិមនុស្សជាសកល និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព ដើម្បីធានាការគោរពសិទ្ធិបុគ្គលគ្រប់រូប៕







-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ