ព័ត៌មាន
ក្រសួងធនធានទឹកដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ច មជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹកនៅប្រទេសកូរ៉េ
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទស្សនកិច្ចមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹកនៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅទីក្រុងដេជាន់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានៃការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងទំនប់ និងការគ្រប់គ្រងទឹកជំនន់។
សូមជម្រាបថា សាជីវកម្មធនធានទឹកកូរ៉េ(K-water) បានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ គឺជាសាជីវកម្មរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម។ សាជីវកម្មធនធានទឹកកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ ឆ្នាំ២០២៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹកមេគង្គ-កូរ៉េ (KOMEC) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ៕

-
ព័ត៌មាន1 week ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន4 days ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអ្នកតំណាងថ្មី នៃអង្គការ UNDP ប្រចាំកម្ពុជា
-
ព័ត៌មាន6 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព
-
ព័ត៌មាន3 days ago
ក្រសួងសុខាភិបាលកម្ពុជា និងKOICA រួមគ្នាពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីប្រសិទ្ធិភាពសេវាសុខាភិបាលនាពេលអនាគត
-
ព័ត៌មាន6 days ago
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
-
ព័ត៌មាន1 week ago
គណៈប្រតិភូវិនិយោគិនជប៉ុនជួបប្រជុំជាមួយ CDC ដើម្បីស្វែងយល់សក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
-
ព័ត៌មាន2 days ago
ប្រមុខការពារជាតិកម្ពុជា អំពាវនាវដល់ជនរួមជាតិយោគយល់ និងរួមគ្នាអត់ធ្មត់ ដើម្បីប្រយោជន៍ជាតិយើងទាំងមូល