ព័ត៌មាន
ផ្លូវជនបទ១ខ្សែ ក្នុងស្រុកកោះធំ ចាប់ផ្តើមស្ថាបនាផ្លូវក្រាលបេតុងដើម្បីលើកកម្រិតផ្លូវនៅជនបទ
កណ្ដាល ៖ ផ្លូវក្រាលបេតុង ចំនួន ១ ខ្សែ ប្រវែងជាង ១.៦០០ ម៉ែត្រ ស្ថិតនៅស្រុកកោះធំ ត្រូវបានបើកការដ្ឋានលើកកម្រិតគុណភាព ជាផ្លូវ ក្រាលបេតុង ដែលជំរុញបង្កើនការតភ្ជាប់ផ្លូវប្រទាក់ក្រឡានៅមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១.៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះថា ដោយសារនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ ដោយចាប់ផ្តើមមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស, ពោលគឺកម្ពុជាទើបមានសន្តិភាព និងមានឱកាសធ្វើការអភិវឌ្ឍ ក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយប៉ុណ្ណោះ តែកម្ពុជាទទួលបានភាពរីកចម្រើនលើគ្រប់វិស័យ “សន្តិភាពនាំមកនូវការអភិវឌ្ឍ” មានសន្តិភាពនាំឱ្យយើងទាំងអស់គ្នារស់នៅសុខសាន្ត និងមានក្តីសង្ឃឹម។
ឯកឧត្តម បន្តថា ជាមួយនឹងភាពរីកចម្រើន និងសេចក្តីសុខសន្តិភាព រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងម៉ុតមាំ ក្នុងការថែរក្សាសមិទ្ធផលនានា ដែលបានកសាងឡើងពីបាតដៃទទេរ តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ជាពិសេសការពារសុខសន្តិភាព និងស្ថេរភាពឱ្យខានតែបាន ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០, រាជរដ្ឋាភិបាលបច្ចុប្បន្ន បាន និងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ជាក់ស្តែងកាចាប់ផ្តើមស្ថាបនាផ្លូវនៅទី នេះ បានលើកកម្រិតគុណភាពផ្លូវទៅ ជាផ្លូវក្រាលបេតុង ដើម្បីការររស់នៅរបស់ប្រជាពលរដ្ឋ។
ជុំវិញគម្រោងផ្លូវនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា ចំពោះការបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១.៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ខាងលើនេះ នឹងអនុវត្តចាប់ផ្តើមពីថ្ងៃនេះតទៅ និងគ្រោងបញ្ចប់មុនរដូវវស្សាចូលមកដល់ ប្រកបដោយ គុណភាព សោភ័ណ្ឌភាព ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ជាប់នឹងគម្រោង ដែលត្រូវសាងសង់ សូមមេត្តាសហការ និងសម្របសម្រួលតាមតម្រូវការរបស់កងវិស្វកម្មឱ្យបានទានពេលវេលា ដើម្បីពន្លឿនគម្រោង នេះឱ្យបានជោគជ័យទៅតាមកាលកំណត់ និងសូមតាមដានការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវ រាយការណ៍ជូនមេឃុំ ឬមន្ត្រីជំនាញ ដើម្បីធ្វើការពិនិត្យនិងវាយតម្លៃ ព្រោះផ្លូវជាប្រយោជន៍ដើម្បីបម្រើដល់បងប្អូន ដែលអ្នកប្រើប្រាស់ ផ្លូវអស់គ្នា។ ក្នុងពិធីនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែក ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបាន ក្រម៉ាចំនួន១៕
អត្ថបទ៖ សុន រ៉ាឌី













-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦