ព័ត៌មាន
សម្តេចធិបតីមិនខ្វល់ពីសំឡេងរំខានរបស់អ្នករិះគន់ តែស្តាប់សំឡេងពិតប្រាកដរបស់ពលរដ្ឋដែលសំណូមពរអ្វីមួយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនឈឺក្បាលនឹងអ្នកចាំតែថា ឬចាំតែរិះគន់មកលើការដឹកនាំរបស់សម្តេចនោះទេ ។ អ្នកថា ចេះតែថា តែអ្នកធ្វើចេះតែធ្វើ ព្រោះអ្នកថាគេជោគជ័យនៅពេលដែលយើងឈឺក្បាល ប៉ុន្តែផ្ទុយទៅវិញ សម្តេចមិនខ្វល់នឹងអ្នកដែលចាំតែថានោះ ទេ ពោលត្រូវខិតខំអភិវឌ្ឍន៍ឱ្យបានច្រើនលើគ្រប់វិស័យ ដើម្បីបានជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា អគារ ស្នាក់នៅរបស់គ្រូបង្រៀននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានថ្លែងបញ្ជាក់ថា បើសិនជារវល់តែអង្គុយតូចចិត្តនឹងគេថា គឺទៅមិនរួចទេ ព្រោះអ្នកធ្វើមិនដែលល្អឥតខ្ចោះឡើយ ប៉ុន្តែទោះជា យ៉ាង ណាសម្តេចនឹងបន្តខិតខំក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យបានកាន់តែច្រើន ដើម្បីបានជាប្រយោជន៍ ដ៏ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់ថា ចំពោះអ្នករិះគន់ មិនអាចទៅអង្វរពួកគេឱ្យឈប់និយាយបានទេ ប៉ុន្តែអ្វីដែលសម្តេច ធ្វើឱ្យអ្នករិះគន់នោះចាញ់ គឺតាមរយៈនៃការខិតខំរបស់សម្តេចដែលជាភស្តុតាងជាក់ស្តែង។ គ្មានអ្នកណាដែលល្អ ឥតខ្ចោះ ហើយត្រូវបានគេគោរពស្រឡាញ់គ្រប់គ្នាទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការធ្វើពិតប្រាកដ ពោលគឺធ្វើយ៉ាង ណាឱ្យប្រជាពលរដ្ឋដែលនៅកៀក និងនៅជាមួយយើង ទទួលបានផលប្រយោជន៍ជាក់ស្តែង និងទទួលស្គាល់នូវអ្វី ដែលយើងបានធ្វើ៕ អត្ថបទ៖ មុត សុទ្ធ















-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន