ព័ត៌មាន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈរួមគ្នាដើម្បីផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យកាន់តែល្អ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងប្រៃសណីយ៍កម្ពុជារបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥នេះ បានចុះអនុស្សរណៈរួមគ្នា ដើម្បីធ្វើយ៉ាងណារួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរបន្ថែមទៀតតាមប្រព័ន្ធបច្ចេកវិទ្យា។
ថ្លែងនៅក្នុងកម្មវិធីចុះអនុស្សរណៈនោះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ការ ចុះអនុស្សរណៈនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឲ្យមានភាពទូលំទូលាយ ងាយស្រួល និងឆាប់រហ័សបន្ថែមទៀត ជាពិសេសគឺការធ្វើអត្តសញ្ញាណកម្មនេះតែម្តង។
ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត បានលើកឡើងទៀតថា អនុស្សរណៈនេះ គឺជាការបោះជំ ហានដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពល រដ្ឋ ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធ សាស្រ្តរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈបែបទំនើប និងឆ្លើយតបទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមទៀតថាអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធនឹងអត្តសញ្ញាណកម្មនេះ គឺតាមគោលការណ៍ស្ម័គ្រចិត្ត គឺជាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់នោះទេ។
ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនោះដែរ លោកថេន សំវិសុទ្ធអគ្គនាយកប្រៃសណីយ៍កម្ពុជា បាន លើកឡើងផងដែរថា ការចុះអនុស្សរណៈនាពេលនេះ គឺជាការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋប្រ កបដោយប្រសិទ្ធភាព និងសុវត្ថិភាពរួមទាំងធានានូវគុណភាពជាដើម។
លោកថេន សំវិសុទ្ធ បានលើកឡើងផងដែរថា អនុស្សរណៈនេះគឺជាការតាំងចិត្តមួយរបស់ក្រសួង ក្នុងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ចិត្ត និងខិតកាន់តែគៀកដល់ប្រជាពលរដ្ឋស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ដែលដឹក នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់











-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
PR NEWS5 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)