ព័ត៌មាន
ក្រសួងព័ត៌មាន បន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ខណៈកំពុងកើតមានគួរឲ្យព្រួយបារម្ភ
ភ្នំពេញ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់ បន្តជួយទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប បញ្ហានេះកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ហើយព័ត៌មានក្លែងក្លាយមួយចំនួន មានចរិកបង្កភាពវឹកវរ និងអស្ថិរភាពក្នុងសង្គមផងដែរ ។
ក្នុងពិធីបិទសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងព័ត៌មានបង្កើត និងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលយុទ្ធនាការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ ។
ឯកឧត្តមបន្តថា យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយនូវព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម ហើយសូមគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់ សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ បានលើកឡើងថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទក៏ក្ដៅគគុកមួយផងដែរ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដើម្បីចូលរួមជាមួយក្រសួងព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងកើតឡើងជាហូរហែរ ។
លោកបណ្ឌិតបន្តថា ជាមួយនឹងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនេះ សមាគម ក៏បានជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន ថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមរយៈផេកផ្លូវការរបស់សមាគម និងអង្គភាពសារព័ត៌មាន ជាសមាជិក ចំនួនជាង ២០ម៉ឺនព័តមាន ។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស ៕ អត្ថបទ៖ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ