ព័ត៌មាន
ស្ថានីយវារីអគ្គិសនីសេសានក្រោម២ បើកឲ្យនិស្សិតជំនាញអគ្គិសនី ២៤៧រូប ចូលទស្សនា និងស្វែងយល់
កាលពីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន China Huaneng គ្រុបបានប្រារព្ធទិវាបើកឱ្យចូលទស្សនាស្ថានីយវារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០២៥ នៅក្រោមប្រធានបទ “ការអនុវត្តបច្ចេកទេសពង្រឹងកំណើតចម្រើន(Green energy lights up the future, and technological practice enables growth)” ។និស្សិតជំនាញអគ្គិសនីវិចំនួន ២៤៧រូបមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានទស្សនាស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងថាមពលស្អាតធំបំផុតក្នុងប្រទេសកម្ពុជា។ តាមរយៈការទស្សនាតំបន់ជាក់ស្តែង ការបកស្រាយបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ ក្រុមនិសិ្សតមានការស្វែងយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលការណ៍ផលិតភ្លើងពីទឹក ការគ្រប់គ្រងប្រតិបត្តិការស្ថានីយវារី និងលទ្ធផលនៃកិច្ចសហការថាមពលរវាងកម្ពុជា-ចិន។
ក្រោមការដឹកនាំពីបុគ្គលិកបច្ចេកទេសរបស់ស្ថានីយ ក្រុមនិស្សិតបានទទួលការបណ្តុះបណ្តាលសុវត្ថិភាពជាមុន និងបានបែងចែកជាក្រុមសម្រាប់ទស្សនាកន្លែងសំខាន់ៗដូចជា រោងចក្រផលិត បន្ទប់តំឡើងឧបករណ៍ សាលបង្ហាញ និងទំនប់។ វិស្វករខ្មែរបានបកស្រាយអំពីដំណើរការនៃម៉ាស៊ីនភ្លើងដោយណែនាំពីសមាសភាពឧបករណ៍អគ្គិសនីផ្សេងៗ។
លោកធា កុសល វិស្វករខ្មែររបស់ស្ថានីយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បានបង្ហាញពីបទពិសោធន៍ការងាររបស់ខ្លួនថា៖ “ក្រុមបច្ចេកទេសចិនមិនត្រឹមនាំមកនូវឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈអោយយើងផង។ ខ្ញុំមានមោទនភាពណាស់ដែលបានធ្វើការនៅស្ថានីយវារីអគ្គិសនីសេសានក្រោម២។” ប្រវត្តិរបស់លោកបានជះឥទ្ធិពលដល់និស្សិតជាច្រើន។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមេរៀនជាក់ស្តែងលើបច្ចេកទេសទេ ប៉ុន្តែជាសញ្ញានៃមិត្តភាពរវាងកម្ពុជានិងចិន និងការសហការបច្ចេកវិស័យថាមពលស្អាតផងដែរ។ ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការវិស័យថាមពលរវាងប្រទេសទាំងពីរ បាននិងបន្តជំរុញអោយយុវជនចូលរួមក្នុងវិស័យនេះ និងជួយពង្រឹងសមត្ថភាពបុគ្គលិកបច្ចេកទេសក្នុងស្រុក។
ស្ថានីយវារីអគ្គិសនីសេសានក្រោម២មានសមត្ថភាពផលិតសរុប 400MW វាបានដាក់ឲ្យដំណើរការពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បានផ្គត់ផ្គង់អគ្គិសនីបានលើស 11.8 ពាន់លានគីឡូវ៉ាត់ម៉ោង ដែលបានជួយកាត់បន្ថយតម្លៃអគិ្គសនី និងការពឹងផ្អែកលើការនាំចូល។ ក្នុងអំឡុងពេលសាងសង់ គម្រោងសម្រេចបានការផ្លាស់ទីសរុប 840 គ្រួសារ (3,690 នាក់) ព្រមទាំងសាងសង់សាលារៀន មណ្ឌលសុខាភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបានពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងតំបន់។ ស្ថានីយនឹងបន្តការបណ្តុះបណ្តាលបុគ្គលិកខ្មែរ និងពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យក្នុងស្រុក ដើម្បីផ្តល់ឲ្យវិស័យថាមពលនូវក្រុមការងារបច្ចេកទេសចំណាស់កាន់តែច្រើន៕
-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា