ព័ត៌មាន
ជប៉ុនផ្សព្វផ្សាយវារីវប្បកម្មតាមបែបទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងការច្នៃបង្កើតពូជថ្មីៗ
ក្រុមហ៊ុនអាជីវកម្មក្រៅស្រុកមួយ មានគោលដៅសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ វារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីលើកកម្ពស់ផលិតភាព, ការច្នៃបង្កើតពូជថ្មីៗ, និងការបង្កើនស្តង់ដារ គុណភាពជលផល។
លោក Shun Ishimoto នាយកប្រតិបត្តិ (អាជីវកម្មក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុម ហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ បានធ្វើបទបង្ហាញអំពីបេសកកម្ម និងចក្ខុវិស័យ, ជំនាញឯកទេស និងប្រវត្តិប្រតិបត្តិការរបស់ក្រុមហ៊ុន ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការ ចង្អុលបង្ហាញ នឹងអាចឈានទៅរកការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការណាមួយ ជាមួយស្ថាប័នពាក់ព័ន្ធ នាពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនជាគំនិតក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីទិដ្ឋភាពទូទៅ នៃកិច្ចការវារីវប្បកម្មតាមបច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់នេះ ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យសមស្របតាមបទដ្ឋានពាក់ព័ន្ធនានា និងបង្ការការពារផលប៉ះពាល់ណាមួយ ដល់ប្រព័ន្ធជីវៈចម្រុះរបស់កម្ពុជា ដែលមានស្រាប់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្រ្តជាន់ខ្ពស់ ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារ គុណភាពជលផល ដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរ បច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាព ផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា