ព័ត៌មាន
អ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ជាង៣.០០០នាក់ ខណៈរបបយោធាប្រកាសបទឈប់បាញ់ ដើម្បីបន្ធូរបន្ថយជំនួយ
យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់បណ្តោះអាសន្នក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការផ្ដល់ជំនួយ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់។

ការប្រកាសដោយទីបញ្ជាការជាន់ខ្ពស់របស់យោធា ត្រូវបានរាយការណ៍កាលពីល្ងាចថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ដែលបាននិយាយថា បទឈប់បាញ់នឹងដំណើរការរហូតដល់ថ្ងៃទី ២២ ខែមេសា ហើយមានគោលបំណងបង្ហាញការអាណិតអាសូរដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ទូរទស្សន៍រដ្ឋចិន CCTV និងសារព័ត៌មាន Reuters បានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងជាង៣.០០០នាក់។

ការប្រកាសបទឈប់បាញ់បណ្តោះអាសន្នដោយរបបយោធាបានធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ជាឯកតោភាគីបានប្រកាសដោយក្រុមតស៊ូប្រដាប់អាវុធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។ សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា ក្រុមទាំងនោះត្រូវតែបញ្ឈប់ការវាយប្រហារលើរដ្ឋ ឬប្រមូលផ្ដុំក្រុមឡើងវិញ បើមិនដូច្នោះទេ យោធានឹងចាត់វិធានការចាំបាច់។
រញ្ជួយដីបានវាយប្រហារកណ្តាលថ្ងៃត្រង់កាលពីថ្ងៃសុក្រ ដោយបានបំផ្លិចបំផ្លាញសំណង់អគាររាប់ពាន់ ស្ពាន និងផ្លូវ។ ទូរទស្សន៍ MRTV បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់៣.០០៣ នាក់កាលពីថ្ងៃពុធ ខណៈអ្នករបួសមាន៤.៥០០នាក់។ របាយការណ៍ក្នុងស្រុកនានា លើកឡើងថាតួលេខមានខ្ពស់ខ្លាំងជាងនេះ៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង