ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំង៣០០នាក់ និងរថយន្តតូចធំជាង៦០គ្រឿង សម្រាប់ចុះជួយពលរដ្ឋរងគ្រោះដោយធម្មជាតិ
កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចរាល់ហើយសម្រាប់ចុះជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាយថាហេតុណាមួយ ខណៈក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា កម្ពុជាអាចនឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នោះ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា តបតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិឲ្យត្រៀមជួយសង្រ្គោះពលរដ្ឋរងគ្រោះធម្មជាតិដោយយថាហេតុណាមួយនោះ កងពលតូចដឹកជញ្ជូនលេខ៩៩បានត្រៀមកម្លាំងរួចរាល់ហើយ ដែលកម្លាំងត្រូវត្រៀមនោះរហូតដល់៣០០នាក់, រថយន្តដុងហ្វឹងខ្នាតធំចំនួន៦០គ្រឿង រថយន្តពេទ្យ និងរថយន្តជួសជុលចល័តចំនួន៤គ្រឿង។
លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ថា ទាំងកម្លាំង និងសម្ភារៈទាំងអស់ គឺបានត្រៀម២៤ម៉ោងលើ២៤ម៉ោង ពោលរាល់មានបទបញ្ជាពេលណាមិនថាយប់ឬថ្ងៃនោះទេ គឺកម្លាំងនឹងចុះអន្តរាគមន៍ភ្លាមៗដោយមិនបង្អងយូរនោះឡើយ៕














-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ