ព័ត៌មាន
ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិនដាក់លក់ផលិតផលខ្មែរមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម ក្នុងការដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម នៃការផ្សាភ្ជាប់លើកកម្ពស់ដល់ សហគមន៍មូលដ្ឋានអ្នកដាំដុះ។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើតផ្សារ សមាគមខ្មែរ និងកិច្ចដំណើរការរបស់ផ្សារសមាគមខ្មែរក្នុងពេលបច្ចុប្បន្ននេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើងនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ការជួយធ្វើរក ទីផ្សារជំរុញឱ្យពួកគាត់ ឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ជំរុញពង្រីកទីផ្សារផលិតឱ្យកាន់តែធំ ដើម្បីគាំទ្រ ដល់កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។
ឯកឧត្តម បន្តថា តាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការ ពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅលើទីផ្សារ ផ្សេងៗបន្ថែម។ ជុំវិញផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នឃើញថា ប្រជាពលរដ្ឋខ្មែរបានកំពុងគាំទ្រផលិតផលក្នុងស្រុក និងងាកមកប្រើ ប្រាស់ផលិតផលខ្មែរផងដែរ ។ ចំណែកនៅមុនឱកាសចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ផ្សារសមាគមខ្មែរនិងបង្កើនការដាក់តាំង លក់ ក៏ដូចជាបង្ហាញផលិតផលខ្មែរជាច្រើនមុខ ក្នុងគោលដៅផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម លើភាពសម្បូរ បែបនៃផលិតផលខ្មែរ ក្នុងនោះការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។
សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន បានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈការគាំទ្របច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការជួយស្វែងរកទីផ្សារជាដើម ជាក់ស្តែងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺបានគិតគូរជំរុញសេដ្ឋកិច្ចតាំងពី មូលដ្ឋាន រហូតមកសេដ្ឋកិច្ចជាតិ តាមរយៈអ្នកលក់ផលិតផលស្រស់ ឬផលិតផលកែច្នៃ ក្នុងនោះផ្សារសមាគមខ្មែរ ក៏បានចូលរួម ចំណែកមួយ ក្នុងការលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការជួយរកទីផ្សារជាដើម។
ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការកែច្នៃក្នុងវិស័យកសិកម្មជាដើម គឺបានជួយកាត់ បន្ថយដល់ការរាំងស្ទះនៅពេលផលិផលជុញលើទីផ្សារ និងជាការបង្កើតតម្លៃបន្ថែមក្នុងស្រុកជាដើម។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បាន លើកទឹកចិត្តតាមរយៈព្រឹត្តិការណ៍ផ្សេងៗដូចជា ការបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដើម្បីឲ្យម្ចាស់សហគ្រាស និងសិប្បកម្មនានា ការដាក់តាំងពិពិរណ័ បង្ហាញ និងការលក់ផលិតផលផ្សេងៗ ដើម្បីឲ្យសារធារណជនជួយគាំទ្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន4 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន4 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន4 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ