ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី នាយករដ្ឋន្ត្រី៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននាពេលនេះ គឺជាសមិទ្ធផលយ៉ាងធំធេង និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កងទ័ពកម្ពុជា និងមិត្តភាព និងបង្កើនទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កងទ័ព មិនត្រឹមជាកម្លាំងស្នូលក្នុងការការពារទឹកដីប៉ុណ្ណោះទេ តែកងទ័ពក៏ជាចំណែកចូលរួមដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិផងដែរ ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។
-សម្ដេចធិបតី៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅពេលដែលមិត្តបរទេសមួយចំនួនបង្ហាញពីការបារម្ភចំពោះចិនដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា ខ្ញុំ(សម្ដេចធិបតី)បញ្ជាក់ទៅមិត្តបរទេសទាំងនោះថា គ្មាននរណាស្រឡាញ់អធិបតេយ្យកម្ពុជា ការពារអធិបតេយ្យកម្ពុជា ជាងកម្ពុជានោះទេ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមបញ្ចប់ការសាងសង់រួចហើយ កម្ពុជាស្វាគមន៍ភាគីមិត្តបរទេសទាំងអស់ មកធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាជាមួយកម្ពុជានៅមជ្ឈមណ្ឌលនេះ។
-សម្ដេចធិបតី៖ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ មានប្រទេសជាច្រើនក្នុងតំបន់បានដាក់ឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួនដោយចំហ តែកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា បើកម្ពុជាចង់បើកឱ្យ មានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាមែននោះ គឺកម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រានោះគឺបានហើយ តែកម្ពុជាមិនមានបំណង មិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រានេះនោះទេ ដោយកម្ពុជាប្ដេជ្ញាបន្តគោរពតាមរដ្ឋធម្មនុញ្ញដែលមានស្រាប់ជាដដែល។
-សម្ដេចធិបតី៖ ចាប់ពីពេលនេះទៅ ស្វាគមន៍រាល់នាវាប្រទេសនានា ចូលចតនៅមូលដ្ឋានសមុទ្ររាម (នាវាទម្ងន់ក្រោមពីរម៉ឺនតោន) ដើម្បីធ្វើការហ្វឹនហ្វឺនរួមគ្នា ដែលនេះជាការបង្ហាញថា មូលដ្ឋានរាមនេះ គឺគ្រប់គ្រងដោយកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មកងទ័ព គឺជាស្មារតីស្នេហាជាតិពិតប្រាកដ។
-សម្ដេចធិបតី ស្នើកងទ័ពរំដោះប្រជាជនចិន ជួយបង្កើនសមត្ថភាពកងទ័ពកម្ពុជាបន្ថែមទៀត ពិសេសកម្លាំងការពារកោះឆ្នេរ ដោយបំពាក់នូវយុទ្ធោបករណ៍ទំនើបៗផង។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងកិច្ចការពារបូរណភាពទឹកដី និងខឿនការពារឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈទំាងផ្លូវអាកាស ទឹក និងជើងគោក។





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ