ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាអះអាងថាមជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាមគឺជាកន្លែងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកាន់តែខ្លាំងបន្ថែមទៀតទាំងវិជ្ជាជីវៈនិងយុទ្ធោបករណ៍
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងថា មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាមគឺជាកន្លែងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតទាំងវិជ្ជាជីវៈ គ្រឿងបំពាក់បញ្ចេកទេស និងយុទ្ធោបករណ៍ ស្របទៅតាមនៃការកែទម្រង់ដល់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម គឺជាមរតកប្រវត្តិសាស្រ្តនៃការពង្រឹង និងការពង្រីកទំនាក់ទំនងជាប្រពៃណី រវាងរាជរដ្ឋាភិបាល និងកងទ័ពប្រទេសកម្ពុជា និងចិន បន្តពីប្រពៃណីដែលធ្លាប់បានឆ្លងកាត់ជាប្រវត្តិសាស្រ្តដ៏យូរលង់ និងកាន់តែមានភាពកក់ក្តៅជឿជាក់រឹងមាំ ជាពិសេសនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តប្តេជ្ញាចិត្តការពារនូវសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកឲ្យរឹងមាំស្ថិតស្ថេរ និងបន្តអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ការកសាងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននេះ ឬហៅថាផែរាម ហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ «គឺបានប្រព្រឹត្តទៅស្របតាមគោលដៅនៃការ ពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែលជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សៀវភៅការពារជាតិ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជវៈដល់កងទ័ពជើងទឹក បន្តធានាកិច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាជន»។

ទន្ទឹមនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងផងដែរថា ដើម្បីជាមូលដ្ឋានក្នុងការលើកកម្ពស់សមត្ថភាព បំពេញតួនាទីភារកិច្ចរបស់កងទ័ពជើងទឹកឲ្យមានការអភិវឌ្ឍ ទាំងវិជ្ជាជីវៈគ្រឿងបំពាក់ ឧបករណ៍បម្រើបច្ចេកទេស យុទ្ធោបករណ៍ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឲ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ក្រសួងការពារជាតិកម្ពុជា ស្នើសុំភាគីចិន បន្តគាំទ្រ និងជួយឧបត្ថម្ភដល់កងទ័ពជើងទឹកកម្ពុជា ជាពិសេសការបណ្តុះបណ្តាល និងបំបន់ធនធានមនុស្សលើផ្នែកគ្រឿងបំពាក់ជំនាញ ដែលកំពុងមាននៅក្នុងមូលដ្ឋានសមុទ្ររាម និងសុំអ្នកជំនាញបច្ចេកទេស ដែលមានបទពិសោធន៍ខ្ពស់មកធ្វើការហ្វឹកហ្វឺនលើការជួសជុល ផលិត និងថែទាំនាវា ឬបញ្ជូនខាងកម្ពុជាទៅហ្វឹកហ្វឺនបំប៉នលើការជួសជុល ផលិត និងការថែទាំនាវនៅតាមបណ្តារោងចក្រ សហគ្រាស់នៅប្រទេសចិន។

ក្នុងពិធីសម្ពោធនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហាក៏បានលើកឡើងផងដែរថា កន្លងមកទោះបីជាមានការចោទប្រកាន់ឥតឈប់ឈរមកលើសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួន និងសូមគូសបញ្ជាក់ជាថ្មីឡើងវិញថា កម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ និង«គ្មានមហិច្ឆតាបង្កការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយនោះឡើយ»។
នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ដំណើរការ ធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមានសមត្ថភាពកើនឡើងមួយកម្រិតទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែន សមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងឱកាសឱ្យកាន់តែទូលំទូលាយនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រជាមួយដៃគូរអន្តរជាតិ នៅក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខលំហសមុទ្ររបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន