ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីទៅចរចារឿងពន្ធជាមួយអាមេរិក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការដំឡើងពន្ធនាំចូលរបស់អាមេរិកចំពោះកម្ពុជា ក្រៅពីបានផ្ញើលិខិតផ្លូវការទៅឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដីមួយរូប និងរដ្ឋមន្រ្ដីមួយរូប ដើម្បីទៅចរចារឿងពន្ធនេះ ជាមួយអាមេរិក។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី មានប្រសាសន៍ថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ ភាគរយ គឺជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សម្តេច បានបញ្ជាក់ថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជាយកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ ភាគរយ ខណៈទំនិញដែលកម្ពុជានាំចូលទៅអាមេរិកបច្ចុប្បន្នបង់ពន្ធប្រមាណ ១១ ភាគរយ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ដូច្នេះដើម្បីចរចាលើរឿងពន្ធនាំចូលទៅអាមេរិកនេះ កម្ពុជាបានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូបត្រៀមចរចាជាមួយអាមេរិកលើរឿងដំឡើងពន្ធលើទំនិញរបស់កម្ពុជានេះ។
សូមជម្រាបថា បន្ទាប់ពីប្រធានាធិបតីអាមេរិក ឯកឧត្តម Donald J. Trump បានប្រកាសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក «ស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា» ទៅកាន់សហរដ្ឋអាមេរិកនេះ។
ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
សម្ដេច បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និងប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ៕អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន