ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលសហការរៀបចំសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល
នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការរៀបចំសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ក្រោមអធិបតីភាពក្នុងពិធីបើកដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ សិក្ខាសាលានេះ មានការចូលរួមពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត សរុបប្រមាណ ២៥០នាក់។
ក្នុងមតិស្វាគមន៍ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស បានមានប្រសាសន៍ថា ផ្អែកលើបរិបទបច្ចុប្បន្ន និងការវិវត្តយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍវិស័យសុខាភិបាល ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ជាពិសេសគោលនយោបាយវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលបានផ្ទេរមុខងារសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តម្រូវការបុគ្គលិកសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់កាន់តែមានការកើនឡើង។ ដើម្បីឆ្លើយតប និងស្ថានភាពទាំងនេះ ជាពិសេសដើម្បីឱ្យស្របទៅនឹងការវិវត្តនៃការជ្រើសរើសនិងគ្រប់គ្រង មន្ត្រីរាជការក្នុងវិស័យសុខាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ទើបតម្រូវឱ្យមាន ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាលឡើង។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា សេចក្តីព្រាងព្រះរាជក្រឹត្យនេះ ត្រូវបានតាក់តែងឡើងដោយផ្អែកលើច្បាប់ស្តីពីសហ លក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ អនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាច្រើនទៀត។
ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ត្រូវបានផ្អែកលើស្ថាន ភាពបច្ចុប្បន្នក្នុងវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណាជួយគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយជំរុញឱ្យការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ គ្របដណ្តប់ទៅលើក្របខ័ណ្ឌមន្ត្រី សុខាភិបាលទាំង៣ គឺមន្ត្រីសុខាភិបាលជាន់ខ្ពស់ មន្ត្រីសុខាភិបាលមធ្យម និងមន្ត្រីសុខាភិបាលបឋម បានជាមូលដ្ឋាន ក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ដែលទទួលការអប់រំ និងការបណ្តុះបណ្តាល មានបទពិសោធការងារ និងចំណេះដឹង ព្រមទាំងបំពេញការងារក្នុងវិស័យសុខាភិបាល ដែលមានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការស៊ីវិល ដែលបំពេញការងារក្នុងវិស័យសុខាភិបាលនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា សិក្ខាសាលាមួយថ្ងៃពេញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវធាតុចូលបន្ថែមពីថ្នាក់ និងមន្ត្រីបច្ចេកទេសគ្រប់កម្រិតរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្តល់យោបល់បន្ថែមផ្សេងទៀតពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្ដល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល យកទៅរៀបចំ កែលម្អបន្ថែម ប្រកបដោយឧត្តមានុវត្តន៍ និងនវានុវត្តន៍ អាចឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការក្នុងវិស័យសុខាភិបាល ហើយក៏ជាកាលានុវត្តភាពសម្រាប់ឧត្តមប្រយោជន៍ដល់មន្ត្រីរាជការក្នុងវិស័យសុខាភិបាល ដែលខិតខំបំពេញការងារដោយមិនគិតនឿយហត់ ក្នុងការផ្តល់សេវា រួមជាមួយការបណ្តុះបណ្តាលក៏មានរយៈពេលយូរទៀតផង។
សូមជម្រាបថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈ ១ថ្ងៃពេញ ដោយមានការរៀបចំឱ្យមានបទបង្ហាញទៅលើប្រធានបទចំនួន២ និងវេទិការសំណួរចម្លើយរបស់សិក្ខាកាមទៅកាន់វាគ្មិនដែលជាថ្នាក់ដឹកនាំនៃក្រសួងទាំង២។ សូមបញ្ជាក់ថារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល៕










-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ