ព័ត៌មាន
មន្ទីសាធារណការ និងនគរបាលចរាចរណ៍ជើងទឹក ចុះអប់រំណែនាំម្ចាស់អាជីវកម្មកំពង់ចម្លង អោយយកចិត្តទុកដាក់ខ្ពស់លើការដឹកជញ្ជូនប្រជាពលរដ្ឋ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានអោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរណ៍ជើងទឹក និងក្រុមការងារ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងធ្វើការណែនាំអោយម្ចាស់អាជីវកម្មកំពង់ចម្លងត្រូវយកចិត្តទុកខ្ពស់ រាល់ការដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំខាងមុខ ព្រោះមានប្រជាពលរដ្ឋច្រើនធ្វើដំណើរទៅមកលេងស្រុកកំណើត ដែលការផ្សព្វផ្សាយនេះ ធ្វើឡើងនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្រុមការងារ បានពន្យល់ណែនាំដល់ពួកគាត់ឱ្យចេះគោរពច្បាប់ចរាចរណ៍ផ្លូវទឹក និងបានណែនាំពួកគាត់ចំនួន៧ចំណុចគឺ៖ ១. មិនត្រូវបើកក្នុងស្ថានភាពស្រវឹង, ២. មុនចេញដំណើរម្ចាស់នាវាត្រូវមានឧបករណ៏សង្គ្រោះដូចជា អាវពោង ពោង ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គីភ័យ អ្នករួមដំណើរត្រូវពាក់អាវពោងទាំងអស់គ្នា, ៣. មិនត្រូវដាក់សំភារះផ្សេងៗ ឫមនុស្ស លើសចំណុះ, ៤. គ្រប់អាជីវកម្មដឹកអ្នកដំណើរទាំងអស់ត្រូវបញ្ឍប់ជាបន្ទាន់ ប្រើប្រាស់នាវាខុសលក្ខណៈបច្ចេកទេស, ៥.ត្រូវរៀបចំកន្លែងអង្គុយ រឺឈរអោយបានត្រឹមត្រូវ និងគ្រប់គ្រងអ្នកដំណើរគ្រប់រូបស្ថិតលើនាវា-ទូក, ៦.ត្រូវណែនាំអោយអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក, ៧.នាវាដែលធ្វើចរាចរណ៏លើផ្ទៃទឹកត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ។
ក្រោយការផ្សព្វផ្សាយនេះ ម្ចាស់កំពង់ចម្លង បានសន្យាថា នឹងគោរពតាមច្បាប់ចរាចរណ៍ទាំង៧ចំណុច ដែលក្រុមការងារបានផ្សព្វផ្សាយក្នុងថ្ងៃនេះ តែម្ចាស់កំពង់ចម្លងក៏បានសំណូមពរដល់ក្រុមការងារ អោយពិនិត្យ និងចំណាត់ការផ្លូវច្បាប់ ដោយមានកាណូតបាឡាស្មាច់មួយចំនួនដែលបំពាក់ម៉ាស៊ីនធំៗ និងបើកលឿនៗ ដែលអាចនាំអោយគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ៕ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន3 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ