ព័ត៌មាន
រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ស្វាយរៀង ÷ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ១២ កើតខែចេត្រ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥បានដឹកនាំមន្ត្រីរាជការប្រារព្ធរៀបចំចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ និងរាប់បាតប្រគេនដល់ព្រះសង្ឃ ដាឆ្លងឧទ្ទិសកុសលសទ្ធាជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតា ញ្ញាត្តិការទាំង៧សន្ដានពិសេសវីរយុទ្ធជន វីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុុការពារជាតិមាតុភូមិ ស្វែងរកសន្តិភាពជូនពលរដ្ឋរស់នៅក្នុងភាពសុខដុមរនារហូតមកដល់បច្ចុប្បន្ននេះ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោកលោកស្រីថ្នាក់ដឹកនាំមន្ទីអង្គភាពជុំវិញសាលាខេត្ត និងមន្ត្រីរាជការជុំវិញសាលាខេត្តស្វាយរៀងផងដែរ។
សូមបញ្ជាក់ថាបន្ទាប់ពីព្រះសង្ឃបង្សុកូលដារឆ្លងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាខន្ធ័មាតា បិតា ញ្ញាត្តិការទាំង៧សណ្តាននិងដួងវិញ្ញាណខន្ធ័វរយុទ្ធជន យុទ្ធនារីទៅតាមគន្លងប្រពៃណីរួចមកថ្នាក់ដឹកនាំនៅក្នុងក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តបានចែកទានដល់លោកយាយលោកតានិងទស្សនាកំសាន្តរាំត្រុតដែលសំដែងដោយសិស្សនិសិត្យនិងមន្ត្រីមន្ទីរវប្បធម៏និងវិចិត្រសិល្បះខេត្តផងដែរ ។










-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន3 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន6 days agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន