ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើបបន្លែសសី និងស្រូវនាងអំនៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង
សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះថា សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង ដែលអាចនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។
ឯកឧត្តមបានឱ្យដឹងថា កិច្ចសហការរវាងសហគមន៍ទំនើបទាំង២ នឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពអាចផ្គត់ផ្គត់បន្លែសុវត្ថិភាពទៅកាន់តម្រូវការនៅក្នុងក្រុងសៀមរាប ក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងខ្ពស់ និងក្នុងបរិមាណដែលមានស្ថេរភាព។
តាមផែនការគ្រោងទុក សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផ្តោតតែលើការធ្វើផលិតកម្មបន្លែក្នុងទំហំ៥០% ចំណែកឯសហគមន៍កសិកម្មទំនើបបន្លែសសីនឹងធ្វើផលិតកម្មបន្លែផង ព្រមទាំងទទួលរ៉ាប់រងការងារទីផ្សារ និងការចែកចាយបន្តផងដែរ ដោយសារសហគមន៍នេះស្ថិតនៅជិតទីផ្សារជាងសហគមន៍នាងអំ៕







-
ព័ត៌មាន5 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន5 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន3 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ
-
ព័ត៌មាន4 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង
-
ព័ត៌មាន1 day agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ