ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាដែលប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពមនុស្សជាតិ
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គទេសក៍ឯកនិងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ របស់កម្ពុជា ជាស្ថាបនិកសំខាន់មួយរូបនៃសន្និសីទប្រធានសភានៃអន្តរសភានេះ។ សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសភាអន្តរជាតិចំនួន៣៧ជាសមាជិកនៅក្នុងពេលនេះ ក៍មានដៃគូ មកពីវិស័យផ្សេងៗ ជាច្រើនទៀតចូលរួមផងដែរ។
សន្និសីទប្រធានសភានៃអន្តរសភា ជាព្រឹត្តិការណ៍ថ្មីមួយទៀត នៅក្នុងកិច្ចប្រជុំកំពូលពិភពលោករបស់សហព័ន្ធសន្តិភាពសកល (UPF)ដែលនឹងបង្កើតឱ្យមានជំនួបរវាងប្រធានសភាមកពីជុំវិញពិភពលោក សម្រាប់ពង្រឹងការទូតសភា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នេះ ដើរតួនាទីជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។ សន្និសីទនេះដើរតួនាទីជាវេទិកាពិសេសតែមួយដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។
ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ មានជំនឿមុតមាំថា ការដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្នទាមទារភាពជាដៃគូរឹងមាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ វេទិកា ISC ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ រួមទាំងធនាគារអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមនិរន្តរភាពពិភពលោក ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ ។
សូមជម្រាបថា ឯកឧត្តម Yusuf Raza Gilani ប្រធានព្រឹទ្ធសភា ប៉ាគីស្ថានត្រូវបានជ្រើសតាំងជា ប្រធានសន្និសីទប្រធានសភានៃអន្តរសភា (ISC)។
កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានជំនួប វេទិការ និង
សន្និសីទជាច្រើន មានប្រតិភូមកពីប្រទេសចំនួន១១៤ ចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។
ក្រៅពីការចូលរួមបើកសន្និសីទប្រធានសភា នៃអន្តរសភានេះហើយ នៅថ្ងៃទី១១ ខែមេសានេះសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូអបដំណើរ នឹងជំនួបទ្វេភាគី និងចូលរួមកិច្ចប្រជុំនានាជាច្រើនទៀត នៅក្នុងការពង្រឹងវិស័យការទូតសភា ដើម្បីនាំមកផលប្រយោជន៍ជូនពលរដ្ឋ លើគ្រប់វិស័យដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ បច្ចេកវិទ្យាជាដើម៕










-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ