ព័ត៌មាន
ប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ គោរពទំនាមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ បានច្រើនជាងឆ្នាំកន្លងទៅ ខណៈសង្ក្រាន្តមុនចូលឆ្នាំថ្មី បានប្រារព្វនៅស្ទើរគ្រប់កន្លែង
កំពង់ឆ្នាំង៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការរៀបចំពិធីសង្ក្រាន្តនៅក្នុងស្រុករលាប្អៀរ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺប្រជាពលរដ្ឋ សិស្សានុសិស្ស នៅតាមមូលដ្ឋានក្នុងស្រុករលាប្អៀរ បានប្រារព្វយ៉ាងអធឹកអធម និងមានការចូលរួមលេងយ៉ាងសប្បាយរីករាយ ជាពិសេសពួកគាត់គោរពបាននូវវប្បធម៌ប្រពៃណីជាតិខ្មែរ ដោយបានយកល្បែងប្រជាប្រិយប្រពៃណីជាតិ មកលេង និងបង្ហាញអោយកូនចៅខ្មែរជំនាន់ក្រោយបានដឹង និងថែរក្សាផងដែរ។
លោកអភិបាលស្រុកបានបន្តថា៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ តាមវិទ្យាល័យទាំង៤ក្នុងស្រុករលាប្អៀរ ទីរមណីយដ្ឋាន និងតាមសហគមមួយចំនួន ក៏បានរៀបចំពិធីសង្ក្រាន្តមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។ ជាក់ស្តែងក្នុងថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន បានមកចូលរួមលេងកំសាន្តជាមួយរដ្ឋបាលស្រុករលាប្អៀរ ដោយបានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ការគោរពវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងសាសនាបានយ៉ាងល្អប្រសើរ។ ពួកគាត់ពិតជារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរស្រុក ខេត្ត ដែលបានជួយជ្រោមជ្រែង ក្នុងការរៀបចំសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយ ដែលមានអត្ថន័យខ្លឹមសារអប់រំ និងអនុស្សាវរីយ៍ដ៏សប្បាយរួមគ្នា មិនអាចបំភ្លេចបាន ជាពិសេសរក្សាបាននូវសុខសុវត្ថិភាព។
បើទោះបី អាជ្ញាធរស្រុកមិនទាន់រៀបចំសង្ក្រាន្តឆ្នាំថ្មីនេះអោយបានធំដុំក៏ដោយ ក៏ពួកគាត់សប្បាយចិត្ត ក្នុងការរួមគ្នាបង្កើតឱ្យមានសង្ក្រាន្តឆ្នាំថ្មីនេះឡើង ដើម្បីបង្ហាញ និងថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។ មិនតែប៉ុណ្ណោះសង្ក្រាន្តឆ្នាំថ្មីនៅក្នុងសាលាស្រុករលាប្អៀរនេះ ក៏បានបង្ហាត់បង្ហាញពីការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ពិសេសមានការនិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីតាមបែបសាសនា និងរាប់បាត្រឧទ្ទិសមគ្គផល ជូនដល់បុព្វការីជន ដែលបានបាតបង់ជីវិតទៅផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សនៅគ្រប់ទីកន្លែងក្នុងខេត្ត ត្រូវនាំគ្នាចូលរួមរក្សាអោយបានល្អនូវកេរ្តិ៍ដំណែល និងតម្លៃវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងសាសនា ហើយការចូលរួម មិនត្រូវលេងល្បែងអ្វីដែលខុសឆ្គង ឬធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះឡើយ ៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ