ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ កត្តាសុខសន្ដិភាពធ្វើឱ្យកម្ពុជាអាចបន្តរៀបចំមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំក្នុងឆ្នាំនេះ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាព ទើបកម្ពុជាអាចប្រារព្ធមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបុណ្យជាតិធំៗនៅទូទាំងប្រទេសយ៉ាងសប្បាយរីករាយ ស្របពេលដែលកម្ពុជានៅបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV កាលពីពេលថ្មីៗ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា តម្លៃសន្តិភាពនៅកម្ពុជា មិនត្រឹមតែមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានទទួលស្គាល់ជាសកល ហើយសុខសន្តិភាពពេញលេញ និងរយៈពេលយូរ ជាផ្លែផ្កានៃនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។
តាមរយៈកិច្ចសម្ភាសន៍ ឯកឧត្តម ប៉ែន បូណា ថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាល និងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ដើម្បីអនាគតរបស់យើង និងកូនចៅយើង៕ អត្ថបទ៖ វ៉ន ដារ៉ា



-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន